Antoine Griezmann ៖ ខ្ញុំរីករាយណាស់ដែលបានលេងនៅក្នុងក្លឹប Atletico Madrid

6852
  • កីឡាករ Antoine Griezmann បានបញ្ជាក់ពីសេចក្តីស្រឡាញ់របស់គាត់ក្នុងការលេងឱ្យក្លឹប Atletico Madrid បន្ទាប់ពីស៊ុតបញ្ចូលទីគ្រាប់ទី ២០ របស់ខ្លួននៅក្របខ័ណ្ឌ Champions League សម្រាប់ជ័យជម្នះ ២-០ លើក្លឹប Borussia Dortmund ។

    Related image

    ក្រុមរបស់លោក Diego Simeone ត្រូវបានទទួលេងបរាជ័យយ៉ាងដំណំក្រោមថ្វីជើងរបស់ក្រុម Dortmund ក្នុងលទ្ធផល ៤ ទល់នឹង ០ កាលពីជើងទីមួយ ប៉ុន្តែបានវិលមកស្ដាមុខមាត់វិញនៅឯកីឡាដ្ឋាន Wanda Metropolitano កាលពីយប់មិញ ។

    Related image

    ខ្សែប្រយុទ្ធ Saul Niguez ជាអ្នកស៊ុតគ្រាប់ទីមួយនៅនាទី ៣៣ ឲ្យក្លឹប Atletico Madrid ហើយខ្សែប្រយុទ្ធសញ្ជាតិបារាំងកីឡាករ Antoine Griezmann ជាអ្នកបន្ថែមមួយគ្រាប់ទៀតនៅនាទី ៨០ ធ្វើឲ្យក្រុមយក្សនៅទីក្រុងម៉ាឌ្រីដមួយនេះសងសឹកក្រុមខ្លាំងមកពីអាល្លឺម៉ង់បានសម្រេចដោយលទ្ធផល ២-០ ។

    Image result for Antoine Griezmann Borussia Dortmund

    ហើយខ្សែប្រយុទ្ធវ័យ ២៧ ឆ្នាំរូបនេះបានច្រានចោលជាសាធារណៈចំពោះការផ្ទេរទៅកាន់ក្លឹប Barcelona កាលពីចុងរដូវកាលមុន ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីជាមួយ Atleti ហើយកីឡាកររូបនេះបាននិយាយពីការគោរពរបស់គាត់ចំពោះក្លឹបដែលគាត់បានលេងចាប់តាំងពីឆ្នាំ ២០១៤ ផងដែរ ។

    Related image

    Griezmann បាននិយាយប្រាប់ UEFA.com ថា៖ “វាគឺជាយប់ដែលខ្ញុំសប្បាយចិត្ត ហើយខ្ញុំរីករាយណាស់ក្នុងការលេងនៅក្លឹបនេះ ។ យើងពិតជាចង់ផ្តល់ឱ្យពួកគេនូវការប្រកួតមួយបន្ទាប់ពីពួកគេបានផ្ដួលពួកយើងនៅក្នុងប្រទេសអាឡឺម៉ង់ ។ យើងបានរៀនពីកំហុសរបស់យើង ហើយបានផ្តល់នូវរូបភាពល្អប្រសើរជាងមុន ។ យើងមានកីឡាករសំខាន់ៗរងរបួស ហើយក្រុមនេះបានឆ្លើយតបដូចអ្វីដែលយើងតែងតែធ្វើ ។ នេះគឺជា Atletico” ៕

    ដោយ៖តារា

    ប្រភព :
    goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី