គ្រូ Juventus ៖ ខ្ញុំជឿជាក់ថា Ronaldo នឹងស៊ុតចូលក្រុមចាស់របស់គាត់នៅរាត្រីនេះ

17138
  • គ្រូបង្វឹកក្លឹប Juventus លោក Massimiliano Allegri បានគាំទ្រកីឡាករ Cristiano Ronaldo ដើម្បីឲ្យស៊ុតបញ្ចូលទីអតីតក្លិប Manchester United របស់គាត់ក្នុងក្របខ័ណ្ឌ Champions League នារាត្រីនេះ ។

    Related image

    Ronaldo មិនទាន់បានស៊ុតបញ្ចូលទីសម្រាប់ក្រុម Juventus នៅក្នុងការប្រកួតក្របខ័ណ្ឌលីគកំពូលអឺរ៉ុបនៅឡើយទេ ដោយត្រូវបានគេបណ្ដេញចេញពីការប្រកួតពេលប៉ះនឹងក្រុម Valencia មុនពេលបង្ហាញខ្លួនសារជាថ្មីពេលជួបជាមួយអតីតក្លឹប Man United របស់គាត់នៅឯទឹកដី Old Trafford កាលពីខែមុន ។ ក្នុងការបង្ហាញខ្លួនបានចំនួន ២ ប្រកួតមកនេះកីឡាករដែលស៊ុតបញ្ចូលទីច្រើនបំផុតក្នុងប្រវិត្តសាស្ត្រក្របខ័ណ្ឌ Champions League រូបនេះមិនទាន់រកគ្រាប់បាល់បានជូនក្លឹបថ្មីរបស់គាត់នៅទេចាប់តាំងពីផ្ទេរពីក្លឹប Real Madrid កាលពីរដូវកាលក្ដៅកន្លងមកនេះ ។

    Related image

    ទោះបីជាយ៉ាងណាក៏ដោយលោក Allegri មិនជឿថាការខិតខំរបស់ខ្សែប្រយុទ្ធរបស់លោករូបនេះមិនមានគ្រាប់បាល់នោះទេ ហើយនៅមិនយូរទៀតនោះឡើយ ហើយគាត់បានគាំទ្រកីឡាករសញ្ចាតិ ព័ទុយហ្គាល់ រូបនេះឲ្យរកគ្រាប់បាល់បញ្ចូលទីបានពេលប៉ះនឹងក្រុមរបស់លោក Jose Mourinho នៅព្រឹកយប់នេះ ។

    Image result for Cristiano Ronaldo

    អ្នកចាត់ការរបស់ក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Serie A រូបនេះបាននិយាយថា៖ គាត់ ( Ronaldo ) នឹងរកគ្រាប់បាល់បញ្ចូលទីបាន ។ គាត់មិនបានលេងកាលពីប្រកួតដំបូងទេ គាត់មិនបានលេងប្រកួតទី ២ ទេ គាត់លេងបានតែមួយប្រកួត ហើយគាត់ជាអ្នកបញ្ចូនបាល់ឲ្យគេស៊ុតបញ្ចូលទីថែមទៀតផង ។ ខ្ញុំចង់និយាយថាមកទល់ពេលនេះគាត់មិនទាន់បានលេងនៅ Champions League បានច្រើនប្រកួតនៅឡើយទេ” ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី