Khaizan ជាកីឡាករសិង្ហបុរីដំបូងគេដែលស៊ុតបញ្ចូលទីនៅលីគកំពូលថៃ

8850

Baihakki Khaizan បានជាប់ជាកីឡាករសិង្ហបុរីដំបូងគែ ដែលបានស៊ុតបញ្ចូលទីការប្រកួតក្នុងស្រុកនៅលីគរបស់ថៃ ពេលជួយ Udon Thani ឈ្នះ Thai Honda ៣-០ កាលពីថ្ងៃទី១៨ ខែកុម្ភៈ។ កាលពីឆ្នាំ២០១២ ក្លិប LionsXII របស់ម៉ាឡេស៊ី ធ្លាប់នាំយកខ្សែការពារឆ្នើមរូបនេះទៅចូលរួម និងបានស៊ុតបញ្ចូលទី គ្រាប់ដំបូងនៅពេលក្រុមចាញ់ Kelantan ២-១ នៅកីឡដ្ឋាន Jalan Besar។

Image may contain: 1 person, smiling, text

៦ឆ្នាំក្រោយមក Baihakki បានបង្កើតកំណត់ត្រាមួយទៀត គឺជាកីឡាករសិង្ហបុរីដំបូងគេ ដែលរកគ្រាប់បាននៅលីគកំពូលថៃ ត្រឹមសប្តាហ៍ទី២។ អតីតសមាជិក Johor Darul Ta’zim រូបនេះ បានប្រើកម្ពស់ដ៏ខ្ពស់របស់ខ្លួនទៅលោទតែតបាល់ជ្រុងពីកីឡាករ Datsakorn Thonglao នៅនាទីទី២៣ ជួយឲ្យ Udon Thani ស្គាល់ជ័យជម្នះលើកដំបូងលើ Thai Honda នៅលីគទី២របស់ថៃ។

Image may contain: 2 people, stadium, text and outdoor

« ខ្ញុំមានអារម្មណ៍ថាដូចត្រឡប់ទៅរកភាពខ្លាំងវិញលើទីលាន។ ខ្ញុំសប្បាយរីករាយយ៉ាងខ្លាំងដែលបានជួយក្រុមអស់ពីលទ្ធភាព។ ខ្ញុំមានមោទនភាព ដែលបានស៊ុតបញ្ចូលទីនៅគ្រប់ប្រទេសដែលខ្ញុំបានលេង ហើយវានឹងក្លាយជាបទពិសោធន៍មួយរបស់ខ្ញុំសម្រាប់ចែករម្លែកដល់មិត្តរួមក្រុម។» សម្តី Baihakki ប្រាប់ FOX Sports Asia ក្រោយចប់ការប្រកួត។

ក្រោយចាកចេញពី Warriors FC កាលពីចុងឆ្នាំ២០១៧ Baihakki ស្ទើរតែចុះកុងត្រាជាមួយក្លិបនៅអារ៉ាប់ប៊ីសូវអូឌីត ប៉ុន្តែក្រោយមកក៏មានពាក្យចចាមអារ៉ាមថាមក Kuala Lumpur FA។ ចុងក្រោយ ភាពមិនគួរឲ្យជឿកើតឡើង ក្លិបយក្សរបស់ថៃ Muangthong United នាំយកកីឡាកររូបនេះ មកចូលរួម ក្នុងកូតាអាស៊ាន ប៉ុន្តែចុងក្រោយឲ្យទៅ Udon Thani នៅលីគទី២ខ្ចីជើងទៅវិញ។

ដោយ៖​តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី