
Leonardo Bonucci ចង់ឃើញខ្សែការពារមួយរូបឈ្នះ Ballon d’Or ប៉ុន្តែលោកបានទទួលស្គាល់ថាពានរង្វាន់ឆ្នាំ ២០១៨ នេះ គឺជារបស់ Cristiano Ronaldo មុនកីឡាករ Raphael Varane ។
របងការពាររបស់ក្រុមជម្រើសជាតិបារាំងកីឡាករ Raphael Varane ទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងរយះប៉ុន្មានឆ្នាំចុងក្រោយនេះ នឹងត្រូវបានគេរំពឹងថាជាបេក្ខភាពឈានមុខគេម្នាក់ក្នុងការឈ្នះពានរង្វាន់បុគ្គលដ៏មានកិត្យានុភាពមួយនេះ ។ រួមជាមួយ Varane កីឡាករដែលគេជឿជាក់ថាអាចឈ្នះពានរង្វាន់រួមមាន Antoine Griezmann និង Kylian Mbappe ដែលបានជួយឲ្យបារាំងលើពានរង្វាន់ World Cup នាពេលថ្មីៗនេះ ។
កំពូលខ្សែប្រយុទ្ធរបស់ក្លឹប FC Barcelona កីឡាករ Lionel Messi មិនត្រូវបានគេចាត់ទុកក្នុងចំណោមកីឡាករដែលអាចលើកពាននេះនោះទេនៅឆ្នាំនេះ ខណៈដែលរូបគេកំពុងស្វែងរកពានរង្វាន់នេះជាលើកទី ៦ ក្នុងអាជីពដ៏ល្បីល្បាញរបស់គាត់ ។
ទោះយ៉ាងណាក៏ដោយ Ronaldo បានទទួលជោគជ័យយ៉ាងខ្លាំងក្នុងការលើកពានរង្វាន់ក្របខ័ណ្ឌ Champions League ជាមួយក្រុម Real Madrid កាលពីរដូវកាល ២០១៧-១៨ ខណះខ្សែការពារ Bonucci ដែលជាមិត្តរួមក្រុមថ្មីនៅ Juventus សង្ឃឹមថាគាត់នឹងក្លាយជាកីឡាករដំបូងគេក្នុងពិភពលោកដែលបានកាន់ពាន Ballons d’Or ចំនួន ៦ សម័យកាល ។
ខ្សែការពារកណ្តាលរបស់អ៊ីតាលីរូបនេះបាននិយាយថា៖ “វាពិតជាល្អណាស់ក្នុងការឃើញខ្សែការពារម្នាក់ឈ្នះពានរង្វាន់ Ballon d’Or ដូចជា Varane ដែលគាត់បានផ្តល់ឱ្យ Real កាលពីឆ្នាំមុន និងអ្វីៗទាំងអស់ដែលគាត់បានបង្ហាញ ប៉ុន្តែ Ballons d’Or ត្រូវតែជារបស់ Cristiano Ronaldo នៅឆ្នាំនេះ “៕
ដោយ៖តារា