Lozano ៖ ក្លឹបដែលខ្ញុំស្រឡាញ់គឺ Man United ក្លឹបដែលខ្ញុំចង់លេងគឺ Barcelona

30236
  • ខ្សែបម្រើស្លាបរបស់ក្លិប PSV Eindhoven កីឡាករ Hirving Lozano បាននិយាយអំពីការរីករាយរបស់គាត់ក្រោយពីមានពាក្យចរចាអារ៉ាមផ្ទេរទៅកាន់ក្លឹប Manchester United ដែលជាក្លឹបដែលគាត់ចូលចិត្តបំផុត ។

    Image result for Hirving Lozano

    ខ្សែប្រយុទ្ធវ័យ ២៣ ឆ្នាំរូបនេះបានផ្ទុះភាពល្បីល្បាញឡើងនៅលើឆាកពិភពលោកអំឡុងពេលការប្រកួត FIFA World Cup ដោយស៊ុតបញ្ចូលទីគ្រាប់បាល់ជ័យជំនះរបស់ម៉ិកស៊ិក ដ៏គួរឱ្យភ្ញាក់ផ្អើលលើក្រុមអាល្លឺម៉ង់ ។ Lozano ត្រូវបានផ្សាភ្ជាប់ទំនាក់ទំនងយ៉ាងខ្លាំងក្នុងការផ្លាស់ទៅកាន់ក្លឹបធំៗមួយចំនួននៅតំបន់អឺរ៉ុប ជាពិសេសការផ្ទេរទៅប្រទេសអង់គ្លេសជាមួយនឹងក្រុម Manchester United និង Tottenham Hotspur ក្រោយពីក្រុមទាំងពីរនេះបង្ហាញចំណាប់អារម្មណ៍ ។

    Image result for Hirving Lozano

    តារាឆ្នើមរបស់ក្រុមជម្រើសជាតិ ម៉ិចស៊ីកូ រូបនេះបានប្រាប់ talkSPORT ថា៖ “វាជាការសែតភាសាអង់គ្លេសដ៏ល្អដែលបាននិយាយល្អអំពីខ្ញុំ  វាជារឿងពិសេស ។ ដោយផ្ទាល់ខ្ញុំសូមអរគុណចំពោះពាក្យល្អៗ ។ ខ្ញុំតែងតែព្យាយាមធ្វើឱ្យប្រសើរឡើង និងផ្តល់អ្វីបន្ថែមទៀត ខ្ញុំនឹងបន្តធ្វើឱ្យប្រសើរឡើង ។ ខ្ញុំរៀនសូត្រច្រើនពីគ្រប់គ្រូបង្វឹក ។ គ្រប់អ្នកចាត់ការត្រូវឆ្លងកាត់អ្វីដែលថ្មី ។ លោក Mark van Bommel មានអាជីពដ៏អស្ចារ្យ ហើយអ្នកត្រូវតែរៀនពីគ្រប់គ្រូបង្វឹកទាំងអស់ “។

    Related image

    ខ្សែប្រយុទ្ធសញ្ជាតិ ម៉ិចស៊ីកូ រូបនេះបានសារភាពកាលពីខែកញ្ញាថា វានឹងក្លាយជាក្តីសុបិន្ដ ប្រសិនបើគាត់បានចូលរួមជាមួយក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ La Liga ក្រុមអ្នកមានបុណ្យ FC Barcelona បើទោះបីជាគ្រូបង្វឹកក្រុមជម្រើសជាតិ ម៉ិចស៊ីកូ លោក Juan Carlos Osorio ចង់ឃើញគាត់ផ្លាស់ទៅកាន់ក្របខ័ណ្ឌ Premier League យ៉ាងណាក៏ដោយ ។

    Related image

    Hirving Lozano បាននិយាយប្រាប់ក្លឹបដែលគាត់ស្រឡាញ់តាំងពីវ័យក្មេងដោយនិយាយថា៖ “ខ្ញុំចូលចិត្តក្លឹប Manchester United ខ្លាំងណាស់ ។ ចំណែកនៅប្រទេសអេស្ប៉ាញខ្ញុំចូលចិត្តក្រុម Barcelona  “៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី