ក្រោយហាម Ramos លែងបាន R.Madrid បង្វែគោលដៅតាមញ៉ែប្រុសក្មេងម្នាក់នេះវិញ

12365
  • ក្រុម Real Madrid, Manchester United និង Chelsea គឺជាជម្រើសដ៏ទាក់ទាញបំផុតសម្រាប់ខ្សែការពារកណ្តាលក្លិប Sevilla កីឡាករ Jules Kounde នេះបើយោងតាមការបញ្ជាក់របស់ The Athletic ។
    តម្លៃនៃការទិញផ្ដាច់កុងត្រារបស់កីឡាករសញ្ជាតិបារាំងវ័យ ២២ ឆ្នាំរូបនេះ មានតម្លៃ ៨០ លានអឺរ៉ូ។ ទោះយ៉ាងណាគេអាចចរចាថ្លៃទាបជាងប្រហែល ៥៥ លានអឺរ៉ូ។ ប៉ុន្តែតាមប្រភពបានបញ្ជាក់ថា មិនទាន់មានការផ្តល់ជូនផ្លូវការណាមួយនៅឡើយនោះទេ។
    ខ្សែការពារវ័យក្មេង Kounde រកបាន ៤ គ្រាប់និងបញ្ចូនបាល់ចំនួនមួយលើកឱ្យ Sevilla កាលពីរដូវកាលកន្លង ដែលត្រូវបានចាត់ជាកម្លាំងសំខាន់មួយក្រោមការដឹកនាំរបស់លោក Julen Lopetegui ។
    ជាមួយព័ត៌មានបែកធ្លាយថា ខ្សែការពារជើងចាស់ និងជាប្រធានក្រុមកីឡាករ Sergio Ramos បានច្រានចោលការបន្តកុងត្រាថ្មី ដែលក្លិបបានទាមទារឱ្យកីឡាកររូបនេះកាត់បន្ថយប្រាក់ឈ្នួលរបស់ខ្លួននូវក្នុងកិច្ចសន្យាថ្មី ទើប Real Madrid សម្លឹងមើលខ្សែការពារវ័យក្មេងឆ្នើមម្នាក់ដើម្បីមកជំនួសតំណែង Ramos នៅក្នុងក្រុម ខណៈមានក្លិបធំៗដូចជា Manchester City និង PSG បង្ហាញបំណងចង់បានខ្លាចាស់វ័យ ៣៥ឆ្នាំរូបនេះ៕ ដោយ៖ តារា

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី