ក្លិបទាំង៦ របស់អង់គ្លេស ដែលរួមគំនិតបង្កើតពាន Super League ត្រូវផាកពិន័យ ២០លានផោន

10959
  • ក្លិបទាំង៦ នៃក្របខ័ណ្ឌ Premier League បានពិន័យជាប្រាក់សរុបចំនួន ២០លានផោនពីការចូលរួមរបស់ពួកគេនៅក្នុងក្របខ័ណ្ឌ Europrean Super League ។
    គម្រោងបង្កើតលីគផ្ដាច់ខ្លួនមួយនេះបានធ្វើឱ្យអ្នកគាំទ្រនិងមន្ត្រីជាច្រើនខឹងសម្បារយ៉ាងខ្លាំង។ ជាលទ្ធផលក្លិបទាំង ៦ នៃក្របខ័ណ្ឌ Premier League រួមមាន Man Utd, Man City, Arsenal, Spurs,Chelsea និង Liverpool បានដកខ្លួនចេញពីការប្រកួតនេះវិញភ្លាមៗ។
    ការផាកពិន័យរបស់ក្រុម Arsenal ចំពោះការចូលរួមក្នុងការបង្កើតពានរង្វាន់នេះ គឺចំនួន ៣,៣ លានផោន។ ការផាកពិន័យនេះ នឹងត្រូវប្រគល់ទៅឱ្យសហគមន៍កីឡាបាល់ទាត់អង់គ្លេស នេះបើតាមការបញ្ជាក់របស់ទូរទស្សន៍ Sky Sport។
    ក្របខ័ណ្ឌ Premier League ក៏បានបញ្ជាក់បន្ថែមទៀតផងដែរថា ប្រសិនបើក្លិបទាំងនេះនៅតែបន្តប៉ុនប៉ងបង្កើតពានបំបែកខ្លួនចេញនេះទៀត នឹងត្រូវរងការពិន័យក្នុងទឹកប្រាក់ចំនួន ២៥ លានផោន និងការដក ៣០ ពិន្ទុពីការប្រកួតលីគ៕ ដោយ៖ វិទូ

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី