ម្ចាស់ក្លិប Inter Miami៖ ខ្ញុំមានសុទិដ្ឋិនិយមថា Messi នឹងលេងឱ្យពួកយើងនាឆាប់ៗនេះ

20246
  • ម្ចាស់ម្នាក់ក្នុងចំណោមម្ចាស់ក្លិប Inter Miami គឺលោក Jorge Mas បានប្រាប់កាសែត Miami Herald ថា៖ “David Beckham ហើយខ្ញុំបានធ្វើការយ៉ាងខ្លាំងយើងមានសេចក្តីប្រាថ្នាក្នុងការនាំយកកីឡាករឆ្នើមៗនៅទីនេះ ហើយ Leo Messi គឺជាកីឡាករជំនាន់ក្រោយដែលជាកីឡាករឆ្នើមបំផុតគ្រប់ពេលវេលា”។
    លោក Jorge បន្តទៀតថា៖ “ខ្ញុំមានសុទិដ្ឋិនិយមថា Messi នឹងលេងក្នុងអាវ Inter Miami ព្រោះខ្ញុំគិតថាវានឹងក្លាយជាកេរ្តិ៍តំណែលរបស់កីឡាករឆ្នើមបំផុតនៅក្នុងជំនាន់របស់យើង ហើយនឹងជួបជាមួយមហិច្ឆតារបស់ម្ចាស់ក្លឹប Inter Miami ក្នុងការកសាងក្រុមលំដាប់ពិភពលោកមួយ”។
    លោក Jorge Mas គឺជាម្ចាស់ម្នាក់ក្នុងចំណោមម្ចាស់ទាំងបួននៃក្លឹប Inter Miami ។ វីរបុរសរបស់បិសាចក្រហម David Beckham គឺជាម្ចាស់ម្នាក់ក្នុងចំណោមម្ចាស់ក្លិបអាមេរិកផងដែរ ខណៈពេលដែលគាត់ក៏ដើរតួជាប្រធានក្លឹបផងដែរ។
    ចំណែកឯ Messi វិញកិច្ចសន្យារបស់គាត់នៅឯក្លិប Barcelona នឹងផុតកំណត់នៅថ្ងៃទី ៣០ ខែមិថុនា។ ទោះយ៉ាងណាយោងតាមរបាយការណ៍ចុងក្រោយគេរំពឹងថា លោកនឹងចុះកុងត្រាបន្តរយៈពេល ២ ឆ្នាំដែលនឹងរួមបញ្ចូលកិច្ចសន្យារយៈពេល ២ រដូវកាលនៅ MLS និងដើរតួជាឯកទូតសុឆន្ទៈក្លិបនៅអាមេរិកផងដែរ៕ ដោយ៖ តារា

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី