Malcom ៖ ការលេងនៅ Barcelona ជាក្ដីសុបិនរបស់ខ្ញុំ ដូច្នេះខ្ញុំនឹងមិនចាកចេញនោះទេ

25796
  • វីរៈបុរសរបស់ក្លឹប FC Barcelona ក្នុងជំនួបជាមួយនឹងក្លឹប Inter Milan កីឡាករ Malcom បានសារភាពថាគាត់ចង់មានឱកាសលេងច្រើនជាងនេះ ។ ហើយខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះបានបញ្ជាក់យ៉ាងច្បាស់ថាគាត់គ្មានបំណងចង់ចាកចេញពីក្រុមម្ចាស់ជើងឯក La Liga ម្ដងណានោះឡើយ ។

    Related image

    កីឡាករវ័យ ២១ ឆ្នាំរូបនេះបាននិយាយថា៖ “ការបង្ហាញខ្លួនលើកដំបូងរបស់ខ្ញុំនៅក្នុងក្របខ័ណ្ឌ Champions League និងការស៊ុតបញ្ចូលទី … វាមិនអាចបំភ្លេចបានទេ ខ្ញុំចង់អបអរសាទរគ្រាប់បាល់នេះជាមួយគ្រួសាររបស់ខ្ញុំ ។ ខ្ញុំចង់លេងច្រើនជាងនេះ ខ្ញុំបានហ្វឹកហាត់ជារៀងរាល់ថ្ងៃដើម្បីបង្ហាញថាខ្ញុំមានគុណភាពនៅក្នុងក្រុមនេះ ។ ក្តីសុបិន្តរបស់ខ្ញុំនៅ Barca កំពុងចាប់ផ្តើម ហើយក្តីសុបិន្តរបស់ខ្ញុំគឺសរសេរក្នុងប្រវត្តិសាស្ត្រ ។ ការលេងឱ្យក្លឹប Barca គឺជាក្តីសុបិន្តចាប់តាំងពីកុមារភាព ខ្ញុំនឹងមិនចាកចេញទេ” ។

    Image result for Malcom vs inter milan

    ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលវ័យ ២១ ឆ្នាំរូបនេះបានរកគ្រាប់បាល់ដំបូងរបស់ខ្លួនសម្រាប់ក្លឹប FC Barcelona ទល់នឹងក្លឹបខ្លាំងរបស់អ៊ីតាលី Inter Milan កាលពីព្រឹកយប់ថ្ងៃពុធ ក្នុងការប្រកួតដណ្ដើមពានរង្វាន់ UEFA Champions League ៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី