ចិត្តធំម្លេះ! គ្រូបង្វឹកក្លិប Marseille ស្នើឱ្យក្លិបចុះហត្ថលេខាលើ Coutinho ពី Barcelona

20246
  • យោងតាមវិទ្យុ Catalunya Radio បានឱ្យដឹងថា លោក Jorge Sampaoli គ្រូបង្វឹកថ្មីរបស់ក្លិប Olympique Marseille បានស្នើសុំឱ្យក្លិបចុះហត្ថលេខាលើកីឡាករ Philippe Coutinho ។
    យោងតាមរបាយការណ៍មុនៗបានឱ្យដឹងថា បាសេឡូណាសុខចិត្តលក់កីឡាករប្រេស៊ីលនៅរដូវក្តៅនេះ។ Coutinho ក៏មានទំនាក់ទំនងជាមួយកាំភ្លើងធំ Arsenal និង Everton ផងដែរ។ តម្លៃប៉ាន់ស្មានរបស់ខ្សែបម្រើប្រយុទ្ធវ័យ ២៨ ឆ្នាំរូបនេះ បច្ចុប្បន្នមានតម្លៃត្រឹមតែ ៤០ លានអឺរ៉ូប៉ុណ្ណោះ។
    នៅរដូវកាល ២០២០/២១ Coutinho លេងបានតែ ១៤ ប្រកួតប៉ុណ្ណោះសម្រាប់ Barca ដោយរកបាន ៣ គ្រាប់និង Assist ២ ដង។ ជាអកុសលអតីតកីឡាករហង្សក្រហម Liverpool បានខកខានភាគច្រើននៃរដូវកាលនេះដោយសារបញ្ហារបួស៕ ដោយ៖ តារា

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី