តើរាត្រីនេះគោព្រៃកម្ពុជា អាចដណ្ដើមយក ៣ ពិន្ទុពីខ្លាកំណាចម៉ាឡេស៊ី ក្នុងថ្ងៃបើកឆាកបានដែរឬទេ?

16435
  • ការប្រកួតដណ្ដើមពានរង្វាន់ AFF Suzuki Cup 2018 បានឈានហើយ ខណះក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវទទួលក្រុមខ្លាំងម៉ាឡេស៊ី នារាត្រីនេះនៅពហុកីឡាដ្ឋានជាតិអូឡាំពិក ។

    Image may contain: 4 people, people smiling, people standing

    ក្រោយពីទទឹងរងចាំអស់រយះពេលជាង ២ ឆ្នាំកន្លងមក ការប្រកួតដណ្ដើមពានរង្វាន់ធំបំផុតប្រចាំតំបន់អាស៊ានដែលមានឈ្មោះថា AFF Suzuki Cup 2018 បានឈានមកហើយ ។ ពានរង្វាន់នេះគឺត្រូវគេចែកចេញជាពីរពូល ដោយពូល A មានដូចជាក្រុមជម្រើសជាតិ កម្ពុជា វៀតណាម ម៉ាឡេស៊ី ឡាវ និង មីយ៉ាន់ម៉ា ខណះពូល B មានដូចជាក្រុមជម្រើសជាតិ ថៃ ហ្វីលីពីន ឥណ្ឌូនេស៊ី សិង្ហបុរី និង ទីម័រខាងកើត ។

    Image may contain: 20 people, outdoor

    ខណះក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតបើកឆាកទទួលក្រុមខ្លាកំណាចម៉ាឡេស៊ី នាវេលាម៉ោង ៦ៈ៣០ នាទីយប់នេះនៅឯពហុកីឡាដ្ឋានជាតិអូឡាំពិក ដើម្បីដណ្ដើម ៣ ពិន្ទុ ប្រចាំពូល A  ។

    Image may contain: 2 people, people playing sports, stadium and outdoor

    គួរលឹកផងដែរថា កាប្រកួតវគ្គជម្រុះតាមពូលកាលពីឆ្នាំ ២០១៦ ក្រុមគោព្រៃកម្ពុជាបានភ្លាត់ចាញ់ក្រុមខ្លាកំណាចម៉ាឡេស៊ី ក្នុងលទ្ធផលប្រថុយប្រថានបំផុត ២-៣ ខណះការប្រកួតមិត្តភាពលក្ខណៈអរន្តជាតិកាលពីពេលថ្មីៗនេះ ម៉ាឡេស៊ី ក៏បន្តទទួលជ័យជំនះលើ កម្ពុជា យើងដ៏ដែលក្នុងលទ្ធផល ៣-១ ។ ចាំមើលរាត្រីនេះតើកម្ពុជាអាចស្ដាមុខមាត់ និង ដណ្ដើមយកបីពិន្ទុបានដែរឬទេពីក្រុមជម្រើសជាតិម៉ាឡេស៊ី ?

    Image may contain: one or more people, crowd, stadium and outdoor

    សូមអ្នកគ្រាំទ្រគៅព្រៃកម្ពុជាទាំងអស់អញ្ជើញទៅទស្សនាដោយផ្ទាល់នៅឯពហុកីឡាដ្ឋានជាតិអូឡាំពិកឲ្យបានច្រើនកុះករដើម្បីផ្ដល់ជាកម្លាំងចិត្តដល់ក្រុមជម្រើសជាតិយើងទាំងអស់គ្នា!!!

    ដោយ៖តារា

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី