Alba រិះគន់ក្លិប Barca របស់ខ្លួនថា វាជារឿងកំប្លែងបំផុត ដែលព្រលែង Suarez ឱ្យទៅ AT

19321
  • ខ្សែការពារ Jordi Alba បានធ្វើការរិះគន់យ៉ាងខ្លាំងទៅលើអតីតប្រធានក្លិប Barcelona ដែលបានអនុញ្ញាតឱ្យខ្សែប្រយុទ្ធ Luis Suarez ចាកចេញ ទាំងដែលរូបគេនៅតែជាកម្លាំងសំខាន់សម្រាប់ក្រុម។
    Jordi Alba បានប្រាប់ El Larguero ពីការផ្លាស់ប្តូររបស់ Luis Suarez ទៅកាន់ Atletico Madrid ថា៖ “វាដូចជារឿងកំប្លែងមួយ។ គាត់ត្រូវបានគេផ្តល់អំណោយដល់គូប្រជែងផ្ទាល់ដូចជា Atletico ហើយបន្ទាប់មកគាត់បានឈ្នះលីគ។ ខ្ញុំមិនចូលចិត្តវាទេ”។
    ប្រធានក្រុមជម្រើសជាតិអ៊ុយរូហ្គាយ មិនស្ថិតក្នុងតម្រូវការរបស់ក្រុមប្រឹក្សាភិបាលរបស់លោក Josep Maria Bartomeu កាលពីឆ្នាំមុន ហើយដូច្នេះខ្សែប្រយុទ្ធវ័យ ៣៤ឆ្នាំរូបនេះបានផ្លាស់ទៅ Atletico នៅខែកញ្ញា ជាមួយការផ្ទេរគ្មានតម្លៃខ្លួន។ Suarez បានបន្តជួយក្រុម Rojiblancos ឈ្នះពានរង្វាន់ La Liga លើកដំបូងរបស់ពួកគេចាប់តាំងពីឆ្នាំ ២០១៤ ដោយរកបាន ២១ គ្រាប់ក្នុងការបង្ហាញខ្លួន ៣២ ប្រកួត។
    ខ្សែការពារអន្តរជាអេស្ប៉ាញ Alba បានបន្ថែមអំពីអតីតមិត្តរួមក្រុមរបស់ខ្លួនទៀតថា៖ “តើអ្នកនឹងរកខ្សែប្រយុទ្ធដូចគាត់នៅឯណា? ឆ្នាំចុងក្រោយរបស់គាត់នៅឯក្លឹបបាសេឡូណាគឺមិនងាយស្រួលទេ ប៉ុន្តែគាត់បានបំបិទមាត់មនុស្សជាច្រើននៅរដូវកាលនេះ”៕ ដោយ៖ វិទូ

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី