ក្រោយឆក់យក Wijnaldum មិនអស់ចិត្ត ពេលនេះ PSG បន្តធ្វើទុក្ខទោម្នេញលើ Barca មួយទៀត

21319
  • Marca សរសេរថា Paris Saint-Germain នៅតែបន្តធ្វើទុក្ខទោម្នេញ Barcelona ហើយពេលនេះកំពុងបង្ហាញចំណាប់អារម្មណ៍លើខ្សែបម្រើស្លាប Ousmane Dembele ចំពេលដែលពួកគេបានប្លន់ការផ្ទេរកីឡាករ Georginio Wijnaldum ផងដែរ។
    PSG ដែលធ្លាប់បានធ្វើការរំខានដល់ក្រុម Barcelona កាលពីឆ្នាំមុនតាមរយៈការបើកការពិភាក្សាអំពីកិច្ចព្រមព្រៀងសក្តានុពលសម្រាប់កីឡាករ Lionel Messi បានដឹងថាកិច្ចសន្យារបស់ខ្សែប្រយុទ្ធបារាំង Dembele នឹងផុតកំណត់នៅឆ្នាំ ២០២២។
    ក្លិបយក្សបារាំង PSG ចង់ធ្វើការផ្តល់ជូន Dembele ដើម្បីនាំយកខ្សែប្រយុទ្ធវ័យ ២៤ឆ្នាំរូបនេះត្រឡប់មកស្រុកកំណើតវិញ ខណៈនេះជាការរំខានមួយដល់ប្រធានក្លិប Joan Laporta និង Barcelona ។ កាលពីឆ្នាំ២០១៧ PSG ក៏បានបង្កឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅទូទាំងពិភពបាល់ទាត់ពីការបំបែកកំណត់ត្រាលើការផ្ទេរ Neymar ជាមួយតម្លៃខ្លួន ២២២លានអឺរ៉ូ៕ ដោយ៖ វិទូ

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី