Juventus ផ្តល់លក្ខខណ្ឌដ៏ពិសេសដល់ Depay បញ្ចប់ក្ដីស្រមៃ Barcelona ដែលចង់បានជាយូរ

26943
  • យោងតាមលោក Fernando Polo មកពី Mundo Deportivo បានឱ្យដឹងថា ក្លឹបសេះបង្កង់ Juventus បានផ្តល់ជូនកិច្ចសន្យា Memphis Depay រយៈពេលវែងដែលមានតម្លៃ ៣ លានអឺរ៉ូក្នុងមួយរដូវកាលច្រើនជាងសំណើរបស់ Barcelona ។
    ខ្សែប្រយុទ្ធអន្តរជាតិហូឡង់មិនទាន់បានទទួលយកការផ្តល់ជូនរបស់អ្នកមានបុណ្យ Barca នៅឡើយទេ ខណៈដែលគាត់កំពុងពិចារណាជម្រើសដ៏ល្អបំផុតមួយរបស់គាត់។ ហើយលោក Polo បានបញ្ជាក់ថា ក្រុមកាតាឡាន់នឹងមិនចូលក្នុងសង្គ្រាមដេញថ្លៃណាមួយជាមួយ Juventus នោះទេ ហើយឥឡូវនេះវាអាស្រ័យលើ Depay ដើម្បីជ្រើសរើសទិសដៅបន្ទាប់របស់គាត់។ កីឡាករវ័យ ២៧ ឆ្នាំរូបនេះផុតកុងត្រាជាមួយក្លិប Lyon នៅថ្ងៃទី ៣០ ខែមិថុនានេះ។ គាត់ត្រូវបានគេជឿជាក់ថា ជាគោលដៅអាទិភាពរបស់លោក Ronald Koeman សម្រាប់ទីផ្សារដោះដូរកីឡាករបច្ចុប្បន្ននេះ៕ ដោយ៖ វិទូ

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី