កម្ពុជាទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះវគ្គជម្រុះ AFC-U23 ឆ្នាំ ២០២០ ប្រចាំពូល H

61279
  • ក្រុមជម្រើសជាតិកម្ពុជា ទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតវគ្គជម្រុះប្រចាំពូល H នៃការប្រកួតដណ្ដើមពានរង្វាន់ AFC-U23 ឆ្នាំ ២០២០ ។

    Image may contain: 11 people, outdoor and text

    កម្ពុជា នឹងត្រូវធ្វើជាម្ចាស់ផ្ទះទទួលក្រុមភ្ញៀវ សាធារណរដ្ឋកូរ៉េ អូស្ត្រាលី ឆាយនីតៃប៉ិ រួមជាមួយនិងកម្ពុជាយើងផ្ទាល់ផងដែរ ខណះវគ្គជម្រុះនេះនិងត្រូវធ្វើឡើងនៅថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០១៩ តទៅ ។

    វគ្គជម្រុះនៃពានរង្វាន់ AFC-U23 នេះមានចំនួន ១០ ពូល ហើយមានក្រុមជម្រើសជាតិចំនួន ១៥ ត្រូវឆ្លងកាត់វគ្គជម្រុះដើម្បីបន្តទៅកាន់វគ្គចុងក្រោយនៅឆ្នាំ ២០២០ ដែលជាព្រះរាជាណាចក្រថៃទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះ ។

    Image may contain: 11 people, people standing

    សូមបញ្ជាក់ឲ្យដឹងផងដែរថា ព្រឹត្តិការណ៍ការប្រកួតដណ្ដើមពានរង្វាន់ AFC-U23 វគ្គចុងក្រោយនឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៨ ដល់ថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០២០ ៕

    ដោយ៖តារា

    ប្រភព :
    CNCC
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី