ប្រធានាធិបតីបារាំងលោក Macron គាំទ្រ N’Golo Kante ឈ្នះពាន Ballon d’Or នៅឆ្នាំនេះ

10034
  • នៅក្នុងបទសម្ភាសន៍ជាមួយ RMC Sport លោក Emmanuel Macron ប្រធានាធិបតីបារាំងបានកោតសរសើរដល់ខ្សែបម្រើសញ្ជាតិបារាំង N’Golo Kante ។
    បន្ទាប់ពីការឈ្នះពានរង្វាន់ឆេមពានលីករបស់ក្រុមតោខៀវ Chelsea ឈ្មោះរបស់ N’Golo Kante ត្រូវបានគេលើកមកពិភាក្សាសម្រាប់ពានរង្វាន់បាល់មាស Ballon D’or ដែលត្រូវបានផ្តល់ឱ្យដោយការសែតបារាំង France Football ។
    លោកប្រធានាធិបតី Macron បាននិយាយអំពី Kante ក្នុងបទសម្ភាសន៍ថា៖ “នៅពេលអ្នកឃើញដំណើររបស់ N’Golo Kanté នៅរដូវកាលនេះជាមួយក្លឹបរបស់គាត់ (Chelsea) អ្វីដែលគាត់នឹងនាំមកសម្រាប់យើងខ្ញុំប្រាកដក្នុងការប្រកួតនេះ (យូរ៉ូ ២០២០) ។ ខ្ញុំសង្ឃឹមថាគាត់នឹងទទួលបានពានរង្វាន់ Ballon D’r”។
    Kante ត្រូវបានគេជ្រើសរើសធ្វើជាតំណាងឱ្យប្រទេសបារាំងនៃព្រឹត្តិការណ៍យូរ៉ូ ២០២០។ ប្រសិនបើគាត់អាចបន្តទម្រង់លេងនៅកម្រិតនេះ នោះ Ballon d’Or នឹងមានភាគរយខ្ពស់ធ្លាក់ទៅក្នុងកណ្ដាប់ដៃខ្សែបម្រើបារាំងដែលមានរហ្ស័សនាមថា កីឡាករសួត ១៥ រូបនេះជាក់ជាមិនខាន៕ ដោយ៖ តារា

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី