ប្រទេសភាគច្រើនក្នុងអាស៊ាន មិនយល់ព្រមនឹងការលើកពេលស៊ីហ្គេម នៅវៀតណាម នោះទេ

10552
  • ប្រទេសភាគច្រើនក្នុងអាស៊ីអាគ្នេយ៍មិនយល់ព្រមនឹងការលើកពេលការធ្វើម្ចាស់ផ្ទះ ស៊ីហ្គេមរបស់វៀតណាម។ នេះបើយោងតាមការចុះផ្សាយរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១។
    អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាលោក វ៉ាត់ ចំរើន បានឱ្យដឹងថា ភាគច្រើននៃបណ្តាប្រទេសនានាមិនយល់ព្រមនៃការលើកពេលស៊ីហ្គេម ឆ្នាំ២០២១ របស់ម្ចាស់ផ្ទះ វៀតណាមនោះទេ ដោយបណ្តាប្រទេសទាំងនោះបានលើកហេតុផលអំពីការប៉ះពាល់យ៉ាងច្រើនអំពីការត្រៀមរៀបចំរបស់ខ្លួន ជាពិសេសគឺនឹងធ្វើឲ្យរងផលប៉ះពាល់ទៅលើគម្រោងថវិការជាតិរបស់គេនីមួយៗ ពីព្រោះគម្រោងថវិកាដែលចំណាយគឺត្រៀមចូលរួមប្រកួត ស៊ីហ្គេម សម្រាប់ឆ្នាំ២០២១។
    លោកបានបញ្ជាក់ទៀតថា ខណៈគម្រោងថវិកាសម្រាប់ឆ្នាំ២០២២ គឺសម្រាប់គម្រោងលើព្រឹត្តិការណ៍ប្រកួតអន្តរជាតិផ្សេងៗទៀត ដូចជា កីឡាអាស៊ី កីឡាអូឡាំពិករដូវរងារ ឬសម្រាប់ហ្គេមផ្សេងៗទៀតប៉ុណ្ណោះ។ ដូច្នេះមាន ៦ទៅ៧ប្រទេស ហើយដែលជាសំឡេងភាគច្រើនមិនគាំទ្រ ដោយមានការលំបាកខ្លាំង ប្រសិនបើម្ចាស់ផ្ទះវៀតណាមលើកពេលពីឆ្នាំ២០២១ទៅឆ្នាំ២០២២វិញនោះ៕ ដោយ៖ តារា  រូបភាព៖ CAMSOC

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី