Ronaldo ៖ Manchester United មិនបានធ្វើអ្វីទាល់តែសោះក្នុងការទទួលបានជ័យជម្នះនេះ

21282
  • Cristiano Ronaldo បានអះអាងថាអតីតក្លឹប Manchester United របស់ខ្លួនសាកសមនឹងទទួលជ័យជម្នះ ២-១ របស់ពួកគេលើក្លឹប Juventus ក្នុងទីក្រុង Turin កាលពីព្រឹកយប់មិញនេះ ។

    Image result for cristiano ronaldo vs manchester united

    គ្រាប់បាល់ដំបូងមួយគ្រាប់របស់ Ronaldo មិនគ្រប់គ្រាន់នោះទេសម្រាប់ Juventus ក្នុងការដណ្ដើមយក ៣ ពិន្ទុនៃពូល H ក្នុងក្របខ័ណ្ឌ Champions League ក្រោយពីការទាត់ហ្វ្រីឃីតដ៏ល្អរបស់ Juan Mata និងគ្រាប់បាល់ចូលទីខ្លួនឯងរបស់ Alex Sandro បានធ្វើបានឲ្យក្រុមម្ចាស់ជើងឯក Serie A មួយនេះស្គាល់ពាក្យថាចាញ់ជាលើកដំបូងនារដូវកាល ២០១៨-១៩ នេះ ។

    Related image

    Ronaldo បានប្រាប់ទូរទស្សន៍ Sky Sport Italia ថា៖ “ក្របខ័ណ្ឌ Champions League គឺជាការប្រកួតប្រជែងដ៏ពិសេសមួយដែលអ្នកអាចឈ្នះ ប៉ុន្តែមិនអាចសម្រាកបានទេ ព្រោះអ្វីៗក៏អាចកើតឡើង ។ យើងបានគ្រប់គ្រងការប្រកួត ៩០ នាទីមានឱកាសជាច្រើនអាចស៊ុតវាចូលបានបីឬបួនដង ប៉ុន្តែយើងបានសម្រាកនិងត្រូវបានបរាជ័យ ។ ក្រុម Manchester United មិនបានធ្វើអ្វីដើម្បីឈ្នះការប្រកួតនោះទេ ។ អ្នកមិនអាចនិយាយអំពីសំណាងទេ ពីព្រោះអ្នកត្រូវតែរកឃើញសំណាងរបស់អ្នក ហើយក្នុងករណីនេះយើងគ្រាន់តែផ្តល់អំណោយដល់ពួកគេ ។ ឥឡូវនេះយើងត្រូវតែងើបមុខរបស់យើងឡើង ខណៈដែលយើងលេងបានយ៉ាងល្អ និងនៅតែជាក្រុមលេខមួយនៅក្នុងពូល “។

    Image result for cristiano ronaldo vs manchester united

    ការទទួលជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើលសម្រាប់ក្រុម Manchester United បានធ្វើឱ្យពួកគេស្ថិតក្នុងទីតាំងដ៏ល្អដើម្បីឈរនៅលំដាប់ទី ២ នៃពូល H ខណៈដែលក្រុមរបស់លោក Jose Mourinho មាន ២ ពិន្ទុលើសក្រុម Valencia ក្រោយពីឈ្នះ Juventus ។ ក្រុមម្ចាស់ជើងឯក Serie A នឹងនៅតែរំពឹងថានឹងឈានដល់វគ្គ ១៦ ក្រុមចុងក្រោយដោយស្វ័យប្រវត្តិ ប្រសិនបើពួកគេអាចទទួលបានជ័យជម្នះមួយប្រកួតទៀត ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី