Paul Pogba ៖ ការទទួលបានជ័យជម្នេះលើក្រុម Juventus ធ្វើឱ្យខ្ញុំមានអារម្មណ៍ចម្លែក

31198
  • Paul Pogba បាននិយាយថាការអបអររបស់គាត់ក្រោយពីជ័យជម្នេះរបស់ក្រុម Manchester United ទល់នឹងអតីតក្លឹប Juventus របស់គាត់មានអារម្មណ៍ថាចម្លែក ខណៈពេលដែលគាត់បានសម្តែងការសប្បាយចិត្តចំពោះការរក្សាភាពខ្លាំងរបស់ក្រុមបិសាចក្រហម ។

    ក្រុមរបស់លោក Jose Mourinho បានទទួលជ័យជម្នេះ បន្ទាប់ពីការបរាជ័យ ១-០ របស់ពួកគេកាលពីនៅ Old Trafford កាលពីពីរសប្តាហ៍មុន នៅពេលកីឡាករ Cristiano Ronaldo ស៊ុតបញ្ចូលទីយ៉ាងល្អមួយគ្រាប់នៅនាទី ៦៥ ប៉ុន្តែលទ្ធផលនេះត្រូវបានផ្លាស់ប្ដូនៅពេលដែលកីឡាករ Juan Mata បានទាត់បាល់បញ្ចូលទីយ៉ាងល្អដោយបាល់ហ្វ្រីឃីតនៅនាទី ៨៦ ។

    Paul Pogba បានប្រាប់ BT Sport ថា៖ “ខ្ញុំបានអបអរសាទរគ្រាប់នោះ ប៉ុន្តែវាចម្លែកណាស់ ។ វាអាចប៉ះពាល់ដល់មនុស្សជាច្រើន ។ គួរឱ្យស្រឡាញ់ យើងឈ្នះ ហើយខ្ញុំបានឃើញក្រុមអ្នកគាំទ្រ ( Juve ) ពួកគេពិតជាស្វាគមន៍ខ្ញុំណាស់ ។ យើងបានលេងជាមួយក្រុមដ៏ល្អមួយជាមួយកីឡាករល្អៗ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺបីពិន្ទុ ។ ខ្ញុំគិតថាវាជាអ្វីដែលយើងបានធ្វើសម្រាប់ប៉ុន្មានសប្តាហ៍ចុងក្រោយលេងបានល្អជាមួយគ្នា និងធ្វើបានយ៉ាងល្អរហូតដល់ទីបញ្ចប់ ។ ការប្រកួតនេះគឺតែងតែ ៩០ នាទីយើងកំពុងជម្រុញ ប្រហែលជាមានថាមពលបន្ថែមនៅទីបញ្ចប់ យើងខិតខំនិងរកគ្រាប់បាល់ “។

    ខ្សែបម្រើវ័យ ២៥ ឆ្នាំរូបនេះដែលបានចំណាយពេល ៤ ឆ្នាំជាមួយក្លឹបសេះបង្កង់ Juvnetus បន្ទាប់ពីចាកចេញពីក្លឹប Manchester United កាលពីឆ្នាំ ២០១២ ។ ការទទួលជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើលនេះបានធ្វើឱ្យក្រុម Man United ទទួលបានចំណាត់ថ្នាក់ទី ២ នៅក្នុងពូល H ឈរពីលើក្រុម Valencia ខណៈពេលដែលបិសាចក្រហមបច្ចុប្បន្នតាមពីក្រោយពីរពិន្ទុក្រុមកំពុងឈរនៅកំពូលតារាង Juventus ។

    ក្រុមរបស់លោក Jose Mourinho នឹងត្រូវលេងទល់ក្រុម Young Boys និង Valencia នៅក្នុងពីរប្រកួតចុងក្រោយរបស់ពួកគេនៅក្នុងវគ្គជម្រុះតាមពូលនៃពានរង្វាន់ UEFA Champions League ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី