បន្ទាប់ពី Martial ស៊ុតដូចម៉ាស៊ីនដេ Man Utd ត្រៀមចងជើងនូវកិច្ចសន្យាថ្មីតម្លៃ ៥៩ លានដុលារ

36863
  • យោងតាមកាសែត The Sun បានឱ្យដឹងថាក្លឹបបិសាចក្រហម Manchester United កំពុងរៀបចំផ្តល់នូវកិច្ចព្រមព្រៀងរយៈពេលប្រាំឆ្នាំថ្មីមួយដែលមានតម្លៃ ៤៥ លានផោន (ស្មើនឹង ៥៩ លានដុល្លារអាមេរិក) ទៅឲ្យខ្សែប្រយុទ្ធកំពុងឡើងជើង Anthony Martial ។

    Image result for Anthony Martial

    កីឡាករវ័យ ២២ ឆ្នាំរូបនេះត្រូវបានគេមើលឃើញកំពុងតែមានភាពរីកចម្រើនរបស់គាត់ឡើងវិញនៅទឹកដី Old Trafford ក្នុងពេលថ្មីៗនេះ ដោយបានបង្ហាញទម្រង់ដ៏ល្អដែលគាត់បានរកគ្រាប់បាល់ចំនួនប្រាំគ្រាប់ក្នុងការប្រកួតក្របខ័ណ្ឌ Premier League ចំនួន ៤ លើកចុងក្រោយរបស់គាត់ជាមួយក្លឹប Manchester United ។

    Image result for Anthony Martial

    Manchester United មានជម្រើសក្នុងការពង្រីកកិច្ចសន្យាបច្ចុប្បន្នរបស់ Martial បន្ថែមទៀតនៅពេលវានឹងត្រូវផុតសុពលភាពនៅរដូវក្តៅខាងមុខនេះ ហើយក្លឹបយក្សរបស់អង់គ្លេសមួយនេះចង់ចងជើងកីឡាករសញ្ជាតិបារាំងរូបនេះក្រោយពីពួកគេសម្លឹងឃើងរូបគេកំពុងឡើងជើងក្នុងកិច្ចសន្យារយៈពេលវែងមួយ ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី