Juventus កំពុងលួចចាប់អារម្មណ៍ Griezmann មកជំនួស Ronaldo ដែលអាចចាកចេញ

27831
  • Juventus ចាប់អារម្មណ៍ក្នុងការនាំយក Antoine Griezmann មកជំនួសខ្សែប្រយុទ្ធជើងចាស់ Cristiano Ronaldo។
    អតីតកីឡាករ Manchester United និង Real Madrid និងជាម្ចាស់ពានរង្វាន់បាល់មាស ៥សម័យកាល Ronaldo ទំនងជានឹងចាកចេញពីក្លឹប Juventus នៅរដូវក្តៅនេះ បន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍ការប្រកួតយូរ៉ូ ២០២០ ហើយសេះបង្កង់ Juventus កំពុងតែស្វះស្វែងកីឡាករថ្មីសម្រាប់ការជំនួសដែលអាចធ្វើទៅបាន។
    ឈ្មោះមួយដែលបានលេចចេញមកគឺខ្សែប្រយុទ្ធអន្តរជាតិបារាំង Antoine Griezmann ជាមួយនឹងការរាយការណ៍របស់ការសែតអ៊ីតាលី Calciomercato និង Marca ថា Juventus មានចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាជាមួយ Griezmann ដើម្បីជំនួសខ្សែប្រយុទ្ធព័រទុយហ្កាល់វ័យ ៣៦ឆ្នាំរូបនេះ៕ ដោយ៖ តារា

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី