ទឹកប្រាក់ ៧០លានអឺរ៉ូ មិនទាន់គ្រប់គ្រាន់សម្រាប់ Man Utd ក្នុងការនាំយក Sancho នោះទេ

14067
  • អ្នកជំនាញផ្ទេរកីឡាករលោក Fabrizio Romano បានផ្តល់ព័ត៌មានថ្មីៗស្តីពីការចរចារវាងក្រុម Manchester United និង Borussia Dortmund ទាក់ទងនឹងការផ្ទេរសម្រាប់ Jadon Sancho ។
    អ្នកជំនាញខាងកីឡាបាល់ទាត់រូបនេះបានកត់សម្គាល់ថា ការដេញថ្លៃចំនួន ៧០ លានអឺរ៉ូនឹងមិនគ្រប់គ្រាន់សម្រាប់ក្រុមបិសាចក្រហមដើម្បីចុះហត្ថលេខាលើខ្សែបម្រើស្លាបអង់គ្លេសវ័យ ២១ ឆ្នាំរូបនេះនៅរដូវក្តៅនេះទេ។
    ក្លឹបយក្សអាឡឺម៉ង់មួយនេះចង់បានទឹកប្រាក់ចំនួន ៩៥ លានអឺរ៉ូលើការផ្ទេរអតីតយុវជនក្រុមមេឃខៀវ Manchester City រូបនេះ ហើយថែមទាំងបានច្រានចោលនូវការបន្ថែមនូវប្រយោគមួយ ដែលនឹងជួយ Sancho ឱ្យឈ្នះពាន Ballon d’Or ផងដែរ។
    លោក Romano បន្ថែមថា Manchester United បានទាក់ទងជាមួយតំណាងរបស់ Sancho កាលពីចុងសប្តាហ៍។ កិច្ចពិភាក្សារវាងភាគីទាំងពីរនឹងបន្តក្នុងរយៈពេលពីរបីម៉ោង ឬថ្ងៃខាងមុខនេះទៀត ខណៈបច្ចុប្បន្នខ្សែប្រយុទ្ធវ័យក្មេងរូបនេះ កំពុងបំពេញកាតព្វកិច្ចជាមួយក្រុមជម្រើសជាតិតោកំណាច់អង់គ្លេស នៅព្រឹត្តិការណ៍ការប្រកួតជើងឯកអឺរ៉ុប Euro 2020៕ ដោយ៖ វិទូ

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី