អតីតគ្រូ Liverool ចង់ស្រោចស្រង់អនាគត Coutinho ពី Barca មកសាងទំព័រថ្មីនៅ Leicester

22503
  • យោងតាម Mundo Deportivo បានឱ្យដឹងថា Leicester City កំពុងពិចារណាលើការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលមួយសម្រាប់ខ្សែប្រយុទ្ធ Philippe Coutinho របស់ក្រុម Barcelona ។
    លោក Brendan Rodgers គ្រូបង្វឹករបស់ក្រុមកញ្ជ្រោងខៀវ Leicester City បានចុះហត្ថលេខាជាមួយ Coutinho នៅឯក្លិប Liverpool កាលពី ៩ ឆ្នាំមុន ហើយអាចធ្វើការដេញថ្លៃចំនួន ២០ លានអឺរ៉ូ (១៧ លានផោន/ ២៤លានដុល្លារអាមេរិក) ដើម្បីនាំគាត់ត្រឡប់ទៅកាន់ក្របខ័ណ្ឌ Premier League វិញ។
    Coutinho បានព្យាយាមស្វែងរកទម្រង់លេងដ៏ល្អបំផុតរបស់គាត់ចាប់តាំងពីចូលរួមជាមួយ Barca ពី Liverpool ក្នុងឆ្នាំ ២០១៨ ហើយក្លិបបានបើកការទទួលការផ្ដល់ជូននៅរដូវក្តៅនេះ បើទោះបីជាគេដឹងថា ឈានដំបូងដាក់ត្រឹមឱ្យខ្ចីជើងក៏ដោយ៕ ដោយ៖ វិទូ

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី