គ្រូបណ្ដោះអាសន្ន Real ៖ អ្វីដែលសំខាន់បំផុតគឺការប្រកួតបន្ទាប់មិនមែនអណាគតរបស់ខ្ញុំទេ

15325
  • លោក Santiago Solari គ្រូបង្វឹកបណ្ដោះអាសន្នរបស់ក្លឹប Real Madrid បានបដិសេធមិននិយាយអំពីអនាគតរបស់លោកឡើយដោយនិយាយថាលោកធ្វើការផ្តោតអារម្មណ៍ទៅលើតែការប្រកួតបន្ទាប់របស់ក្រុមតែប៉ុណ្ណោះ ។

    Image result for Santiago Solari

    ក្រោមការដឹកនាំរបស់លោក Solari ក្លឹប Real Madrid បានទទួលជ័យជម្នេះបីប្រកួតជាប់ៗគ្នា និងគ្មានក្រុមណាអាចស៊ុតចូលនោះឡើយ ខណៈពួកគេបានបន្តយកឈ្នះលើក្រុម Viktoria Plzen ក្នុងលទ្ធយ៉ាងជាទីគាប់ចិត្ត ៥-០ នៅក្នុងក្របខ័ណ្ឌ Champions League ។ កីឡាករ Karim Benzema បានស៊ុតចំនួន ២ គ្រាប់ដើម្បីក្លាយជាគ្រាប់ទី ២០០ របស់ខ្លួនសម្រាប់ក្លឹប ខណៈដែល Casemiro, Gareth Bale និង Toni Kroos សុទ្ធសឹងរកបានម្នាក់មួយគ្រាប់សម្រាប់ក្រុមយក្សក្របខ័ណ្ឌ LaLiga មួួយនេះ ។

    ucl-071118i.jpg

    វាជាជ័យជម្នះដ៏ធំបំផុតដែលមិនធ្លាប់មានសម្រាប់ក្រុមខ្លាំងអេស្ប៉ាញមួយនេះនៅក្នុងការប្រកួតនៅពានលំដាប់កំពូលអឺរ៉ុប ខណៈនេះជាការដឹកនាំប្រកួតដំបូងរបស់លោក Solari នៅ UCL ហើយលោកក៏បានបញ្ជាក់ថាមិនចង់ពិភាក្សាអំពីអនាគតរបស់លោកឡើយ ។

    Image result for viktoria plzen vs real madrid

    គ្រូបណ្ដោះអាសន្នរបស់ Real Madrid រូបនេះបានប្រាប់សន្និសីទសារព័ត៌មានមួយថា៖ “ខ្ញុំគ្រាន់តែគិតអំពីការប្រកួតបន្ទាប់ប៉ុណ្ណោះ ដូចខ្ញុំបាននិយាយពីមុនមក ហើយខ្ញុំគ្រាន់តែសម្លឺងមើលអ្វីដែលត្រូវធ្វើបន្ទាប់ប៉ុណ្ណោះ តែខ្ញុំមិនគិតថាវាខុសទេ ។ កីឡាបាល់ទាត់គឺជាការប្រកួតភ្លាមៗ ដូច្នេះអ្វីដែលសំខាន់បំផុតគឺការប្រកួតបន្ទាប់ ។ មុនពេលថ្ងៃនេះការប្រកួតដ៏សំខាន់បំផុតគឺការប្រកួតនេះ ។ យើងបានឆ្លងផុតវគ្គជម្រុះយ៉ាងល្អ ហើយកីឡាករទាំងអស់មានភាពអស្ចារ្យ ចាប់ពីឥឡូវនេះការប្រកួតដ៏សំខាន់បំផុតគឺការប្រកួតបន្ទាប់ ។ យើងត្រូវតែផ្តោតអារម្មណ៍ និងងើបឡើងវិញពីការប្រកួតនេះ ដូច្នេះយើងអាចផ្តោតលើការប្រកួតនៅចុងសប្តាហ៍បន្តទៀត “៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី