Eriksen បានថ្លែងការណ៍ទៅកាន់សារព័ត៌មានជាលើកដំបូង ចាប់តាំងពីការដួលសន្លប់

12291
  • Christian Eriksen បានចេញសេចក្តីថ្លែងការណ៍ទៅកាន់សារព័ត៌មានជាលើកដំបូងចាប់តាំងពីការដួលសន្លប់កាលពីថ្ងៃសៅរ៍ក្នុងអំឡុងពេលជំនួបរវាងដាណឺម៉ាក និងហ្វាំងឡង់។
    វេជ្ជបណ្ឌិតក្រុមជម្រើសជាតិដាណឺម៉ាកបានបញ្ជាក់ថា ខ្សែបម្រើ Inter Milan កីឡាករ Christian Eriksen ពិតជាមានអាការៈគាំងបេះដូងមែន ប៉ុន្តែនៅតែស្ថិតក្នុងស្ថានភាពតាមដាននៅមន្ទីរពេទ្យក្នុងទីក្រុង Copenhagen ។
    Eriksen បាននិយាយទៅកាន់ភ្នាក់ងាររបស់គាត់ពីមន្ទីរពេទ្យកាលពីថ្ងៃអាទិត្យដែលបានរាយការណ៍ពីការដកស្រង់ដោយមានការអនុញ្ញាតពីអតីតខ្សែបម្រើ Ajax រូបនេះទៅកាន់កាសែតអ៊ីតាលី Gazzetta dello Sport ។ Eriksen បានថ្លែងអំណរគុណដល់អ្នករាល់គ្នាដែលបានគាំទ្រនិងក្រុមវេជ្ជសាស្ត្រដែលបានជួយសង្គ្រោះជីវិតលោក។
    អតីតកីឡាករ Tottenham វ័យ ២៩ឆ្នាំខាងលើបាននិយាយថា៖ “អរគុណ ខ្ញុំនឹងមិនចុះចាញ់ឡើយ។ ខ្ញុំមានអារម្មណ៍ធូរស្រាលជាងមុន ប៉ុន្តែខ្ញុំចង់យល់ពីអ្វីដែលបានកើតឡើង។ ខ្ញុំចង់ថ្លែងអំណរគុណចំពោះអ្វីដែលអ្នកបានធ្វើសម្រាប់ខ្ញុំ”៕ ដោយ៖ តារា

    ប្រភព :
    Talksport
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី