
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចេញសេចក្ដីប្រកាសជាផ្លូវការអំពីប្រាក់រង្វាន់លើកទឹកចិត្តដល់ក្រុមកីឡាករ និង មន្ត្រី នៃជម្រើសជាតិកម្ពុជា ក្នុងការប្រកួតដណ្ដើមពានរង្វាន់ AFF Suzuki Cup 2018 នេះ ។ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសចំនួនប្រាក់រង្វាន់ជូនដល់ក្រុម កីឡាករ និង គ្រូបង្វឹក ដោយមានសេចក្ដីដូចតទៅ៖ ( មើលក្នុងរូបភាពខាងក្រោម )
នេះក៏ជាការចូលរួមចំណែកដ៏ធំពីសំណាក់ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដើម្បីលើកទឹកចិត្តដល់ក្រុមកីឡាករ និង មន្ត្រី នៃក្រុមជម្រើសជាតិម្ពុជា ឲ្យខិតខំប្រឹងប្រែងស្វែងរកជ័យជម្នេះជូនមាតុប្រទេស និងឆ្ពោះទៅកាន់ការប្រកួត ស៊ីហ្គេម ឆ្នាំ ២០២៣ ដែលប្រទេសកម្ពុជាយើងបានទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះ ៕
ដោយ៖តារា