មិនទាន់ស្គាល់រសជាតិទេ! Messi បង្ហាញពី “ក្តីសុបិនធំបំផុត” របស់គាត់ជាមួយអាហ្សង់ទីន

20875
  • Lionel Messi បានបង្ហាញពីក្តីសុបិនធំបំផុតរបស់គាត់ជាមួយក្រុមជម្រើសជាតិអាហ្សង់ទីន ក្រោយមិនទាន់សាងភាពជោគជ័យនៅឡើយសម្រាប់ប្រទេសខ្លួន។
    Leo Messi បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅឯសន្និសីទសារព័ត៌មានមួយថា៖ “ខ្ញុំគិតថាយើង (អាហ្សង់ទីន) បានមកដល់ពេលវេលាល្អហើយ។ វាមានរយៈពេលយូរណាស់ហើយដែលយើងបានជួបជុំគ្នា។ យើងមានការប្រកួតល្អចំនួន ២ លើកក្រៅពីនេះយើងមិនអាចឈ្នះបានទេ។ ការប្រកួតប្រជែងជាមួយក្រុមជម្រើសជាតិគឺតែងតែពិសេស។ ខ្ញុំមិនដែលនឹកស្មានថាអាចលេងការប្រកួតបានច្រើនក្នុងអាវនេះទេ។ ខ្ញុំតែងតែរស់នៅពីមួយថ្ងៃទៅមួយថ្ងៃហើយព្យាយាមឱ្យអស់ពីសមត្ថភាព”។
    Messi បន្តទៀតថា៖ “ខ្ញុំតែងតែអាចរកបានសម្រាប់ក្រុមជម្រើសជាតិ។ ក្តីសុបិន្តដ៏ធំបំផុតរបស់ខ្ញុំគឺដើម្បីទទួលបានពានរង្វាន់ជាមួយអាវនេះ។ ខ្ញុំមានភាពខិតជិតច្រើនដង។ វាមិនបានកើតឡើងទេ ប៉ុន្តែខ្ញុំនឹងព្យាយាម។ ខ្ញុំតែងតែតស៊ូដើម្បីក្តីសុបិន្តនោះ”៕ ដោយ៖ វិទូ

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី