ក្រុមជម្រើសជាតិទោចក្រយាន ដែលទៅហ្វឹកហាត់បង្កើនបច្ចេកទេស បានទៅដល់បារាំងហើយ

14326
  • ក្រុមជម្រើសជាតិទៅដល់ប្រទេសបារាំងហើយ ដើម្បីបន្តការហ្វឹកហាត់បង្កើនបច្ចេកទេស ដើម្បីត្រៀមការប្រកួតស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម។
    អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយានលោក នូ ចំរើន បានឱ្យដឹងថា ក្រុមកីឡាករជម្រើសជាតិកម្ពុជា និងគ្រូបង្វឹកម្នាក់សរុបចំនួន ៤នាក់បានធ្វើដំណើរទៅដល់ប្រទេសបានបារំាងប្រកបដោយសុវត្ថិភាពហើយ កាលពីល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១។ នេះជាឱកាសជាលើកដំបូង ដែលក្រុមជម្រើសជាតិកង់កម្ពុជាបានទៅហ្វឹកហាត់បង្កើនបច្ចេកទេសនៅតំបន់អឺរ៉ុប។
    លោកអគ្គលេខាធិការរូបនេះ ក៏បានបញ្ជាក់ទៀតថា ការបញ្ចូនទៅហ្វឹកហាត់នៅក្រៅប្រទេសនេះ ដោយធ្វើយ៉ាងណាប្រឹងប្រែងជម្រុញឲ្យគុណភាពបច្ចេកទេសរបស់កីឡាករ កីឡាការិនីប្រណាំងកង់ ទទួលបានលទ្ធផលកាន់តែល្អប្រសើរបន្ថែមទៀត សម្រាប់ការប្រកួតអន្តរជាតិ ជាពិសេសគឺការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ ២០២៣។
    គួរជម្រាបជូនថា ក្រុមជម្រើសជាតិកីឡាទោចក្រយានចំនួន ៣នាក់ រួមមានកីឡាករ គឹម ចាន់ធូ, សាន ណាម៉ា ,កីឡាករ សាន ណាម៉ាវ និងគ្រូបង្វឹកម្នាក់ គឺលោក ខ្លូត ករណី បានចាកចេញពីមាតុភូមិកំណើត កាលពីល្ងាចថ្ងៃសៅរ៍ ទី១២ ខែមិថុនា ឆ្នាំ២០២១ ឆ្ពោះទៅកាន់ទឹកដីប្រទេសបារំាង ដើម្បីបន្តការហ្វឹកហាត់បង្កើនគុណភាពបច្ចេកទេស រយៈពេល៣ខែនៅទីនោះ៕ ដោយ៖ តារា រូបភាព៖ CAMSOC

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី