
អតីតគ្រូបង្វឹករបស់ក្លឹបកាំភ្លើងធំ Arsenal លោក Arsene Wenger មិនជាប់ពាក់ព័ន្ធនឹងការចរចារជាមួយក្លឹប Real Madrid នៅពេលនេះទេ ។ លោកនៅបន្តអះអាងថាគាត់នឹងចាប់ការថ្មីនៅខែមករា មិនមែនពេលឥឡូវនេះទេ ។
បុរសវ័យ ៦៩ ឆ្នាំរូបនេះបាននិយាយក្នុងបទសម្ភាសន៍មួយជាមួយ BeIN Sport ថា៖ “ខ្ញុំមិនទាន់បានធ្វើការសម្រេចចិត្តណាមួយនៅឡើយទេ ។ តើខ្ញុំត្រូវទៅគ្រប់គ្រងថ្មីម្តងទៀតឬ? និយាយឱ្យត្រង់ទៅ Real Madrid មិនបានត្រឡប់មកទាក់ទងវិញទេ ដូច្នេះខ្ញុំមិនត្រូវធ្វើឱ្យពួកគេខកចិត្តនោះទេ “។
គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះបានបន្តទៀតថា៖ “ខ្ញុំយកបញ្ហាទាំងអស់នៅពេលខ្ញុំត្រូវប្រឈមមុខនឹងបញ្ហានេះហើយព្យាយាមរកដំណោះស្រាយ ។ នៅពេលខ្ញុំមិនមានបញ្ហានោះ ខ្ញុំនឹងសម្រេចចិត្តថានៅខែមករាអ្វីដែលខ្ញុំនឹងធ្វើ “។
ប្រព័ន្ធផ្សព្វផ្សាយជាច្រើនជឿជាក់ថាក្លិប Real Madrid កំពុងពិចារណានាំយកលោក Arsen Wenger ទៅជំនួសតំណែងរបស់លោក Julen Lopetegui ។ បុរសសញ្ជាតិបារាំងរូបនេះមិនមានការងារធ្វើចាប់តាំងពីគាត់ចាកចេញពីក្រុម Arsenal កាលពីចុងរដូវកាលមុន ។
លោក Santiago Solari ត្រូវបានតែងតាំងជាគ្រូបង្វឹកបណ្ដោះអាសន្នរបស់ក្លឹប Real Madrid បន្ទាប់ពីការបណ្តេញចេញរបស់ Lopetegui និងមានអ្នកគាំទ្រជាច្រើនចង់ឲ្យលោកក្លាយជាគ្រូបង្វឹកផ្លូវការដោយជំរុញឱ្យលោក Florentino Perez ផ្តល់ឱកាសឱ្យលោកបន្តដឹកនាំក្រុមបន្តទៀត ៕
ដោយ៖តារា