លោក Alonso ៖ Real Madrid នឹងមិនសោកស្ដាយនោះទេ ប្រសិនបើចុះហត្ថលេខាជាមួយ Palacios

18359
  • អតីតកីឡាកររបស់ក្លឹប River Plate លោក Beto Alonso ជឿជាក់ថាក្លឹប Real Madrid នឹងមិនសោកស្ដាយនោះទេប្រសិនបើពួកគេចុះហត្ថលេខាជាមួយកីឡាករវ័យក្មេង Exequiel Palacios ។

    Image result for Beto Alonso

    លោក Alonso បានប្រាប់ Diario AS ថា៖ “គាត់ជាកីឡាករម្នាក់ដែលមានគុណភាពខ្ពស់ ក្នុងនាមជាកីឡាករបាល់ទាត់ ។ ប្រសិនបើ Real Madrid ចុះហត្ថលេខាលើរូបគេពួកគេនឹងមិនសោកស្តាយឡើយ ។ ប៉ុន្តែយើងមិនគួររំខានគាត់ពីភារកិច្ចដែលគាត់មាននៅចំពោះមុខគាត់នាពេលឥឡូវនេះទេ ដែលជាវគ្គផ្តាច់ព្រ័ត្រទល់នឹង Boca គាត់ត្រូវតែផ្តោតលើរឿងនោះ ។ សង្ឃឹមថាគាត់មានការប្រកួតវគ្គផ្តាច់ព្រ័ត្រដ៏ល្អ ហើយអាចនាំយកមេដាយមាសបានក្នុងការឈ្នះពានរង្វាន់ Copa Libertadores នៅក្នុងកម្រិតរបស់គាត់” ។

    Image result for Exequiel Palacios

    ខ្សែបម្រើ Palacios និងក្លឹប River Plate នឹងត្រូវជួបជាមួយក្លឹប Boca Juniors ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Copa Libertadores ។

    Image result for Exequiel Palacios

    ក្លឹបអធិរាជស Real Madrid ត្រូវបានផ្សាភ្ជាប់យ៉ាងខ្លាំងជាមួយនឹងខ្សែបម្រើវ័យក្មេងដ៏មានទេពកោសល្យសញ្ញាតិអាហ្សង់ទីនរូបនេះ ។ មានក្លឹបយក្សនៅក្របខ័ណ្ឌ La Liga ចំនួនពីរផ្សេងទៀតកំពុងបង្ហាញចំណាប់អារម្មណ៍ចង់បានខ្សែបម្រើវ័យ ២០ ឆ្នាំនេះរួមមានក្រុម FC Barcelona និង Atletico Madrid ៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី