លោក Felix គ្រូបង្វឹកម្ពុជា ៖ យើងចាញ់ដោយអស់ចិត្ត ព្រោះយើងប្រឹងប្រែងអស់ ១០០ ភាគរយហើយ

17841
  • លោក Felix Gonzalez គ្រូបង្គោលរបស់ក្រុមជម្រើសជាតិកម្ពុជាបាននិយាយថា ខ្លួនពេញចិត្តនឹងទម្រង់លេងរបស់កូនក្រុមរបស់គាត់ដែលបានខិតខំប្រឹងប្រែងនៅក្នុងការប្រកួតបើកឆាកនៃពានរង្វាន់ AFF Suzuki Cup 2018 នេះ ។

    Image may contain: 4 people, people standing

    ក្រុមជម្រើសជាតិកម្ពុជាបានប្រកួតចាញ់ក្រុមខ្លាកំណាច់ម៉ាឡេស៊ី នៅក្នុងការប្រកួតបើកឆាកនៃពាន  AFF Suzuki Cup ក្នុងលទ្ធផល ០ ទល់នឹង ១ ដែលជាការប្រកួតប្រចាំពូល A កាលពីរាត្រីម្សិលមិញនេះ ។

    Image may contain: 2 people, people playing sports and outdoor

    Image may contain: 2 people, people playing sports and outdoor

    គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះបានលម្អិតថា៖ ” ខ្ញុំមិនសូវសប្បាយចិត្តនឹងលទ្ធផល តែខ្ញុំសប្បាយចិត្តចំពោះកូនក្រុមដែលបានប្រឹងប្រែងអស់ពីសមត្ថភាព ។ យើងបានព្យាយាម ១០០ ភាគរយ ។ យើងប៉ះជាមួយក្រុមដ៏ដ៏ល្អមួយ ដូច្នេះវាជាមេរៀនដ៏ល្អសម្រាប់យើង “។

    Image may contain: 4 people, people playing sports and outdoor

    Image may contain: 10 people, text and outdoor

    គួរបញ្ជាក់ផងដែរថា ក្រុមគោព្រៃកម្ពុជាយើងនៅសល់ចំនួន ៣ ប្រកួតទៀតក្នុងការប្រកួតដណ្ដើមពានរង្វាន់ AFF Suzuki Cup ដោយប្រកួតបន្ទាប់របស់កម្ពុជាយើងនឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី ១២ ខែ វិច្ឆិការ នេះ ដើម្បីទៅដណ្ដើម ៣ ពិន្ទុពីក្រុមជម្រើសជាតិមីយ៉ាន់ម៉ា ៕

    ដោយ៖តារា

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី