
Kylian Mbappe ជឿជាក់ថាខ្លួនមិនអាចធ្វើអ្វីបានច្រើនដើម្បីឈ្នះពាន Ballon d’Or ឆ្នាំនេះទេ ក្រោយពីរូបគេបានក្លាយជាកីឡាករឈានមុខម្នាក់ក្នុងការឈ្នះពានបុគ្គលបំផុតប្រចាំឆ្នាំ ២០១៨ នេះ ។
ជាមួយនឹងក្លឹប Paris Saint-Germain កីឡាករវ័យ ១៩ ឆ្នាំរូបនេះបានស៊ុតបញ្ចូលទីបានចំនួន ២១ គ្រាប់ក្នុងយុទ្ធនាការ ២០១៧-១៨ កន្លងទៅនេះ ។ នៅក្នុងការប្រកួត World Cup ខ្សែប្រយុទ្ធវ័យក្មេង Mbappe រូបនេះជាអ្នកស៊ុតបញ្ចូលបានច្រើនជាងគេសម្រាប់បារាំងក្នុងចំនួន ៤ គ្រាប់រួមទាំងការប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយនឹងក្រុមក្រូអាត ខណៈបារាំងជាអ្នកលើកពាននេះនៅរុស្ស៊ី ។ ក្រោយមកគាត់បានឈ្នះពានរង្វាន់កីឡាករវ័យក្មេងឆ្នើមបំផុតប្រចាំ World Cup និងទទួលបានពានរង្វាន់ Golden Boy ដែលត្រូវបានប្រគល់ឱ្យកីឡាករល្អបំផុតដែលមានអាយុក្រោម ២១ ឆ្នាំនៅអឺរ៉ុបអស់រយៈពេល ២ ឆ្នាំជាប់គ្នា ។
កីឡាករដែលពានរង្វាន់ Ballon d’Or ចំនួន ៥ ដងដូចៗគ្នា Cristiano Ronaldo និង Lionel Messi និង ម្ចាស់ពានរង្វាន់បាល់មាសប្រចាំ World Cup ខ្សែបម្រើ Luka Modric គឺជាអ្នកប្រជែងដ៏ធំសម្រាប់រង្វាន់នេះ ដែលថ្ងៃប្រគល់ពានរង្វាន់នេះនឹងត្រូវប្រព្រឹត្តិទៅនៅក្នុងទីក្រុងប៉ារីស នាថ្ងៃទី ៣ ខែ ធ្នូ ខាងមុខ ។
Mbappe បានប្រាប់ AFP ថា៖ “ប្រសិនបើខ្ញុំនឹងឈ្នះវា ខ្ញុំមិនដឹងទេ ហើយខ្ញុំនឹងធ្វើអ្វីទាំងអស់ដើម្បីឈ្នះវា ។ ខ្ញុំបានធ្វើអ្វីគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបានរហូតដល់ថ្ងៃចុងក្រោយនៃការបោះឆ្នោត ។ ខ្ញុំនឹងមិនមានការសោកស្តាយអ្វីទាំងអស់ដែលនឹងកើតឡើងនោះគឺប្រាក់រង្វាន់ ហើយបន្ទាប់មកខ្ញុំមិនអាចបោះឆ្នោតជំនួសអ្នកផ្សេងបានទេ!”។
កីឡាករចំនួន ៧ រូបក្នុងចំណោមបេក្ខជន ៣០ នាក់សម្រាប់ការប្រជែងពានរង្វាន់នៅឆ្នាំនេះ ដែលជាសមាជិកនៃក្រុមជម្រើសជាតិបារាំងដែលបានរួមចំណែកក្នុងការឈ្នះពានរង្វាន់ World Cup ។ កីឡាករបារាំងក្រៅពី Mbappe រួមមានអ្នកចាំទី Hugo Lloris, ខ្សែការពារ Raphael Varane, ខ្សែបម្រើ Paul Pogba និង N’Golo Kante និងខ្សែប្រយុទ្ធ Karim Benzema និង Antoine Griezmann ។ ហើយ Mbappe មានអារម្មណ៍ថាវានឹងមានភាពយុត្តិធម៌ទាំងស្រុងប្រសិនបើបេក្ខភាពកំពូលទាំងបីជាសមាជិកក្រុមជើងឯកពិភពលោករបស់លោក Didier Deschamps ។
ខ្សែបម្រយុទ្ធវ័យ ១៩ ឆ្នាំរូបនេះបានបន្ថែមថា៖ “ខ្ញុំគិតថា Ballon d’Or គឺផ្អែកលើកម្រិតកំពូលនៅក្នុងឆ្នាំនេះ ។ យើងស្ថិតនៅក្នុងការប្រកួត World Cup ដូច្នេះវាប្រាកដថាការប្រកួត World Cup គឺមានកម្រិតខ្ពស់ ។ បន្ទាប់ពីនោះវានឹងមានមួយឆ្នាំពេញ ហើយខ្ញុំមានការចាប់ផ្តើមដ៏ល្អមួយនៅរដូវកាលនេះ ដូច្នេះយើងនឹងមើលឃើញអ្វីដែលវានឹងក្លាយជាកាពិត “៕
ដោយ៖តារា