ក្លឹប AC Milan កំពុងជួបវិបត្តិកីឡាកររបួស ស្របពេលជិតប៉ះជាមួយ Juventus នៅ Serie A

7185
  • លោក Gennaro Gattuso រំពឹងថា Mateo Musacchio នឹងធ្វើអ្វីគ្រប់យ៉ាងដែលគាត់អាចធ្វើបានដើម្បីត្រឡប់មកជួយក្រុម AC Milan ប្រកួតទល់នឹងក្លឹប Juventus បើទោះបីជាត្រូវបានសែងចេញពីទីលានកាលពីប៉ះក្រុម Real Betis ក៏ដោយ ។ ខ្សែការពាររូបនេះបានរងការប៉ះទង្គិចក្បាលយ៉ាងធ្ងន់ធ្ងរជាមួយនឹងមិត្តរួមក្រុម Franck Kessie ក្នុងការប្រកួតជាមួយ Real Betis ក្នុងលទ្ធផលស្មើ ១-១ នៅទីក្រុង Seville ។

    ថ្លែងទៅកាន់ Sky Sport Italia លោក Gattuso បាននិយាយថា៖ ” Musacchio បានរងរបួស ប៉ុន្តែយើងដឹងពីអារម្មណ៍របស់គាត់ គាត់នឹងធ្វើអ្វីគ្រប់យ៉ាងដែលគាត់អាចធ្វើបានដើម្បីស្តារនិងលេងនៅចុងសប្តាហ៍នេះ “។

    Image result for Mateo Musacchio vs Real Betis

    Hakan Calhanoglu ក៏បានរងរបួសជើងផងដែរដែលបញ្ហានេះបានកើតឡើងសម្រាប់ក្រុម AC Milan ដែលអាចនឹងគ្មានវត្តមានកីឡាករឆ្នើមៗដូចជា Gonzalo Higuain, Giacomo Bonaventura និង Davide Calabria ពេលប្រកួតប៉ះជាមួយនឹងក្រុម Juventus នៅចុងសប្តាហ៍នេះ ខណៈ Lucas Biglia និង Mattia Caldara នឹងត្រូវអវត្តមានជាច្រើនសប្ដាហ៍ផងដែរ ។

    គ្រូបង្វឹករបស់ក្លឹប AC Milan រូបនេះបានបន្ថែមថា៖ “Calhanoglu កំពុងមានរបួសនៅលើជើងរបស់គាត់ ។ យើងនឹងមើលឃើញ ។ ខ្ញុំត្រូវរង់ចាំអ្វីដែលគ្រូពេទ្យនិយាយ ព្រោះខ្ញុំជាគ្រូបង្វឹក ហើយមិនមែនជាគ្រូពេទ្យនោះទេ ។ វាគ្មានអ្វីដែលត្រូវគិតអំពីរឿងនេះទេ យើងនឹងលេងជាមួយអ្នកដែលយើងមាន ហើយនឹងធ្វើសង្គ្រាមដោយគ្មានវត្តមានកីឡាករឆ្នើមៗ ព្រោះយើងគ្មានជម្រើសនោះទេ ។ បច្ចុប្បន្នយើងមានពេល ២ ម៉ោងកន្លះដើម្បីហោះហើរត្រឡប់មកវិញ ហើយធ្វើការងារខ្លះនៅលើយន្តហោះ ។ ក្រុម Juventus គឺជាក្រុមមួយដែលល្អបំផុតនៅក្នុងទ្វីបអឺរ៉ុប ។ ប៉ុន្តែយើងនឹងមិនអង្គុយយំនៅទីនេះនោះទេ ។ យើងនឹងជួបពួកគេនិងលេងបាល់ទាត់របស់យើង “៕

    ដោយ៖តារា

    ប្រភព :
    goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី