ដឹងអត់ថាជើងខ្លាំង រឿង សោភ័ណ្ឌ ប្ដូឡានបាឡែនជិះអ្វីវិញអត់?

40300
  • ថ្វីបើអាជីពប្រដាល់ត្រូវគេមើលឃើញថា ជាអាជីពប្តូរឈាមស្រស់ដ៏ពិបាកមួយ ប៉ុន្តែជើងខ្លាំង រឿង សោភ័ណ្ឌ បានក្រាញននៀលនឹងគន្លងជីវិតមួយនេះ រហូតក្លាយជានិមិត្តរូបឡូយឆាយម្នាក់ក្នុងស្រទបអ្នកប្រដាល់ដូចគ្នា និងមហាជនទូទៅ។

    Image may contain: 1 person, standing, car, sky, cloud and outdoor

    ភាពឡូយឆាយ ក៏ព្រោះតែម្ចាស់ជើងឯក៥ស្ថាប័នរូបនេះ សន្សំលុយទិញបានរថយន្តទំនើប Highlander តម្លៃខ្ទង់ម៉ឺនដុល្លារ។ ប្រាក់ទាំងអស់ គឺសុទ្ធតែបានពីការឡើងសង្វៀន ដែលមធ្យមគេទទួលបានចន្លោះ ៣៥០ – ៤៥០ដុល្លារក្នុងមួយប្រកួត និងប្រាក់រង្វាន់ខ្សែក្រវ៉ាត់២គ្រឿងពី CNC ចំនួន១ម៉ឺនដុល្លារអាមេរិក។

    Image may contain: 4 people

    នេះពុំមែនជារថយន្តទី១ របស់អ្នកប្រដាល់ពូកែឌឺរូបនេះឡើយ ដោយកន្លងមកគេក៏ធ្លាប់បើកឡាន Camary បាឡែនមកហាត់ជាមួយលោក ឈិន ក្វាន់ចៃ ផងដែរ។ កត្តាធំមួយដែលធ្វើអោយសោភ័ណ្ឌ អាចសន្សំលុយបានច្រើនជាងនេះ ព្រោះគេវាយចម្រុះប៉ុស្ត៍ទូរទស្សន៍ មិនប្រកាន់ឡើយ។ ដូច្នេះ គេបានឱកាសឆ្លាស់ស្ថានីយ៍ឡើងប្រកួតស្ទើររាល់សប្តាហ៍។ ក្រៅពីនេះ គេក៏ពុំសូវចាយច្រើន និងដើរលេងរហូតប្រព្រិត្តិអំពើពុំគប្បីដូចអ្នកប្រដាល់ដ៏ទៃឡើយ។

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី