
Panamera Sport Turismo និង New Cayenne ជាម៉ូដែលថ្មីទៀតរបស់ Porsche ដែលក្រុមហ៊ុនទើបសម្រេចនាំចូលក្នុងទីផ្សារកម្ពុជានៅដើមឆ្នាំ ២០១៨ ហើយក៏ជាគម្រប់ខួប ៧០ ឆ្នាំរបស់ក្រុមហ៊ុន Porsche។


Panamera Sport Turismo ឆ្នាំ ២០១៨ ជាម៉ូដែលពិសេស អាចកម្មង់ថែមកៅអីដល់ទៅប្រាំ ដែលអាចហៅថាម៉ូដែល 4+1 អមជាមួយនឹង Spoiler រចនាថ្មី អាចជួយរក្សាលំនឹងរថយន្តកាន់តែខ្លាំង បើធៀបនឹងម៉ូដែលមុន។
ដំណើរការដោយម៉ាស៊ីនសាំង V6 កម្លាំង ៣៣០ សេះ ឬ ៥២០០ cc អាចជាន់ស្ទុះពី ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោងដោយប្រើពេល ៥,៥ វិនាទី ហើយបើកដល់ល្បឿន ២៥៩ គីឡូម៉ែត្រក្នុងមួយម៉ោង ជាមួយតម្លៃលក់មានប្រមាណ ២២៤ ០០០ ដុល្លារ សម្រាប់ម៉ូដែល Base Version។
ចំពោះម៉ូដែលតូច តែផលិតសម្រាប់ការបើកបរផ្លូវឆ្ងាយ Porsche New Cayenne បំពាក់ដោយម៉ាស៊ីន V6 Turbo កម្លាំង ៣៤០ សេះ សន្ទុះពី ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ៦,២ វិនាទី មានតម្លៃ ១៦២ ០០០ ដុល្លារ ។ New Cayenne S ប្រើម៉ាស៊ីន V6 bi-turboកម្លាំង ៤៤០ សេះ ស្ទុះពី ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោងប្រើពេល ៥,២ វិនាទី អមជាមួយតម្លៃ ១៨៩ ០០០ ដុល្លារ ៕
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology…
អានអត្ថបទបន្ទាប់
អត្ថបទ៖ រដ្ឋ