
លោក Didier Deschamps គ្រូបង្វឹកក្រុមជម្រើសជាតិបារាំងបានធ្វើការសរសើរ Kylian Mbappe ជាថ្មីម្តងទៀត បន្ទាប់ពីការចាប់ផ្តើមដ៏គួរឱ្យភ្ញាក់ផ្អើលនៅក្នុងរដូវកាលនេះ ។
Mbappe វ័យ ១៩ ឆ្នាំបានស៊ុតបញ្ចូលទីបាន ១៣ គ្រាប់ និងបញ្ចូនឲ្យគេស៊ុតចំនួន ៦ លើកក្នុង ១២ ប្រកួតនៅក្នុងការប្រកួតទាំងអស់សម្រាប់ Paris Saint-Germain នាយុទ្ធនាការថ្មីនេះ ។ ខ្សែប្រយុទ្ធរូបនេះគឺជាបេក្ខភាពប្រកួតប្រជែងឈានមុខម្នាក់ដើម្បីឈ្នះពានរង្វាន់ Ballon d’Or ហើយលោក Deschamps ដែលនឹងត្រូវដឹកនាំក្រុមរបស់លោកជួបជាមួយ ហុល្លង់ និង អ៊ុយរូហ្គាយ នៅចុងខែនេះ ហើយលោកមានឈ្លាតមកសរសើរជាថ្មីម្តងទៀតមកលើ Mbappe ។
លោក Didier Deschamps បាននិយាយថា៖ ” Kylian អាចធ្វើបាននូវអ្វីដែលមិនគួរឱ្យជឿ មើលទៅលើស្ថិតិរបស់គាត់ គាត់មានប្រសិទ្ធភាពមើលទៅលើគ្រាប់បាល់ដែលគាត់បានស៊ុតបាល់បញ្ចូលទីជាមួយនឹងក្លិបរបស់គាត់ និងជាមួយយើង ហើយគាត់ក៏ជាអ្នកបញ្ចូនបាល់ផងដែរ ។ គាត់គឺជាកីឡាករវ័យក្មេងដែលកំពុងតែធ្វើបានយ៉ាងល្អនាពេលបច្ចុប្បន្ន ហើយគាត់មិនសួរអ្វីនោះទេគាត់គឺជាអ្នកដឹកនាំដ៏គួរឱ្យភ្ញាក់ផ្អើលសម្រាប់ក្រុម PSG សម្រាប់យើងផងដែរ ។ ប៉ុន្តែគាត់ធ្វើរួចហើយ ហើយវាជាធម្មជាតិ ។ ពិតណាស់គាត់នៅតែមានកន្លែងកែលម្អ ហើយនោះជាការអស្ចារ្យ ប៉ុន្តែគាត់មានប្រសិទ្ធភាពខ្លាំងរួចទៅហើយ “។
Kylian Mbappe ក៏បានពិភាក្សាអំពីឱកាសរបស់ខ្លួនសម្រាប់ការឈ្នះពាន Ballon d’Or ផងដែរដោយនិយាយថាលោកបានធ្វើអ្វីគ្រប់យ៉ាងដែលលោកអាចធ្វើបានដើម្បីទទួលបានពានរង្វាន់នៅឆ្នាំនេះ ខណៈលោកបានបន្ថែមទៀតថាលោកនឹងមិនមានការសោកស្តាយទេ ប្រសិនគ្មាននណារបោះឆ្នោតឲ្យខ្លួនជាប់ ។ ក្រុមម្ចាស់ជើងឯកពិភពលោកបារាំងនឹងត្រូវជួបជាមួយ ហូឡង់ ក្នុងក្របខ័ណ្ឌ Nations League នៅថ្ងៃទី ១៦ ខែ វិច្ឆិកា មុនពេលជួបជាមួយ អ៊ុយរូហ្គាយ ក្នុងជំនួបលក្ខណះមិត្តភាពរយៈពេល ៤ ថ្ងៃក្រោយ ៕
ដោយ៖តារា