
អនាគតរបស់កីឡាករ Juan Mata នៅតែជាអាថ៌កំបាំងនៅឡើយ ខណៈដែលខ្សែបម្រើរូបនេះកំពុងតែរងចាំការផ្តល់កិច្ចសន្យាថ្មីពីសំណាក់ក្លឹបបីសាចក្រហម Manchester United ។
កិច្ចសន្យាបច្ចុប្បន្នរបស់កីឡាករសញ្ញាតិអេស្ប៉ាញរូបនេះនឹងត្រូវបញ្ចប់នៅចុងបញ្ចប់នៃរដូវកាលនេះមានន័យថាគាត់នឹងអាចចរចាជាមួយក្លឹបផ្សេងៗទៀតចាប់ពីខែមករានេះតទៅ ។
Juan Mata មានវ័យ ៣០ ឆ្នាំដែលបានស្នាក់នៅកីឡាដ្ឋាន Old Trafford អស់រយះពេល ៤ ចាប់តាំងពីផ្ទេរចេញពីក្លឹបតោខៀវ Chelsea កាលពីឆ្នាំ ២០១៤ ប៉ុន្តែប្រសិនបើកិច្ចសន្យាថ្មីមិនដំណើរការជាមួយក្រុម Manchester United នោះទេ គាត់នឹងស្តាប់ការផ្តល់ជូនពីក្រុមដទៃទៀតក្នុងក្របខ័ណ្ឌ Premier League ៕
ដោយ៖តារា