វីរបុរស Spurs ជឿជាក់ថា ប្រសិនបើ Kane ចាកចេញ នោះប្រុសស្អាត Son ក៏ប្រហែលមិននៅដែរ

13142
  • Tottenham Hotspur ត្រូវបានគេព្រមានថា Heung-min Son នឹងចាប់ផ្តើមសាកសួរអនាគតរបស់គាត់ ប្រសិនបើ Harry Kane ចាកចេញនៅរដូវក្តៅនេះ ហើយលោក Darren Anderton រំពឹងថាក្រុមកំពូលៗទាំងអស់នៅអឺរ៉ុបនឹងតាមដានយ៉ាងយកចិត្តទុកដាក់ពីបច្ចុប្បន្នភាពក្លិបនៅភាគខាងជើងទីក្រុងឡុងមួយនេះ។
    ក្រុមមាន់ខ្នាយមាស Spurs កំពុងត្រៀមខ្លួនសម្រាប់រដូវកាលដោះដូរកីឡាករដ៏មមាញឹកមួយ ខណៈដែលពួកគេបន្តស្វែងរកអ្នកស្នងតំណែងលោក Jose Mourinho ហើយដឹងថា ទ្រព្យសម្បិត្តដ៏មានតម្លៃរបស់ពួកមួយចំនួន គឺស្ថិតនៅក្នុងទីផ្សារដោះដូរនារដូវក្ដៅនេះ។
    ខ្សែប្រយុទ្ធជួរមុខ Kane ត្រូវបានមើលឃើញថា ចង់ចាកចេញពីក្លិបកុមារភាពរបស់ខ្លួន ខណៈដែលប្រធានក្រុមអង់គ្លេសវ័យ ២៧ឆ្នាំរូបនេះព្យាយាមស្វែងរកការឈ្នះពានរង្វាន់ជាលើកដំបូងនៅក្នុងអាជីព ហើយអាចថាការចាកចេញរបស់គេនឹងផ្តល់នូវឥទ្ធិពលដល់កីឡាករអ្នកដទៃផ្សេងទៀត ដែលក្នុងនោះរួមមានខ្សែប្រយុទ្ធកូរ៉េខាងត្បូង Son ម្នាក់ផងដែរ។
    លោក Anderton បារម្ភថានឹងមានករណីនេះកើតឡើង ដោយអតីតខ្សែបម្រើស្លាបរបស់ Spurs រូបនេះ បាននិយាយប្រាប់ Goal ថា៖ “ប្រសិនបើ Kane ត្រូវចាកចេញពី Tottenham ពេលនោះខ្ញុំគិតថា Son នឹងចាប់ផ្តើមសាកសួរអនាគតរបស់គាត់។ កីឡាករទាំងអស់ក៏ធ្វើដូចគ្នា”។
    លោកបន្តទៀតថា៖ ” Sonny ពិតជាបុរសអស្ចារ្យមែនទេ? គាត់ចូលចិត្ត Tottenham ។ ខ្ញុំគិតថាយើងទាំងអស់គ្នាអាចមើលឃើញវា។ ខ្ញុំមិនគិតថាវាជាអ្វីដែលត្រូវព្រួយបារម្ភនោះទេ ប៉ុន្តែប្រសិនបើក្លិបមិនវិលត្រឡប់ទៅរកផ្លូវនៃការកែលំអ និងការចូលទៅក្នុងក្របខ័ណ្ឌ Champions League វិញទេ នោះកីឡាករកំពូលៗរបស់អ្នកនឹងចាប់ផ្តើមសួរថាតើពួកគេចង់នៅទីនោះទៀតទេ?”៕ ដោយ៖ វិទូ

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី