វឌ្ឍានាកា បានបង្ហោះសារមួយនៅលើបណ្ដាញសង្គម ហ្វេសប៊ុក អាចធ្វើឱ្យអ្នកស្រក់ទឹកភ្នែក

18359

ក្រោយពីស៊ុតចូលក្រុមជម្រើសជាតិ មីយ៉ាន់ម៉ា បានមួយគ្រាប់កាលពីយប់មិញ ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍានាកា បានបង្ហោះសារមួយនៅលើបណ្ដាញសង្គម ហ្វេសប៊ុក កំពុងធ្វើឲ្យអ្នកគ្រាំទ្រមានការព្រួយបារម្ភអំពីអណាគតរបស់គាត់ជាមួយក្រុមជម្រើសជាតិយ៉ាងខ្លាំង ។

Image may contain: 1 person, playing a sport and outdoor

កុមាមាសរបស់កម្ពុជា ចាន់ វឌ្ឍានាកា ជាអ្នកស៊ុតមួយគ្រាប់ឲ្យក្រុមជម្រើសកម្ពុជាក្នុងការប្រកួតប្រជែងដណ្ដើុមពានរង្វាន់ AFF Suzuki Cup 2018 ខណះក្រុមជម្រើសជាតិមីយ៉ាន់ម៉ា លត់ក្រុមគោព្រៃកម្ពុជា យ៉ាងចាស់ដៃក្នុងលទ្ធផល ៤ ទល់នឹង ១ ។

Image may contain: one or more people, people playing sports and outdoor

អតីតខ្សែបម្រើ-ប្រយុទ្ធរបស់ក្លឹប Pahang FA រហ័សនាម CV11 កីឡាករចាន់ វឌ្ឍានាកា ក្រោយពីស៊ុតមួយគ្រាប់ឲ្យក្រុមកម្ពុជានៅនាទី ២៣ រូបគេត្រូវបានបង្ខំប្ដូចេញនៅនាទី ៤៦ ដោយសារបញ្ហារបួស ។ បន្ទាប់ពីចប់ការប្រកួត CV11 បានបង្ហោះសារមួយនៅលើបណ្ដាញសង្គម ហ្វេសប៊ុក ជាមួយនឹងពាក្យបន្ទាសខ្លួនឯងយ៉ាងខ្លាំងដោយសរសេរថា៖ ” ខ្ញុំមិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការជាប់ជម្រើសជាតិទេ “។

Image may contain: 1 person, playing a sport and outdoor

គួរបញ្ជាក់ផងដែរថាក្រុមជម្រើសជាតិកម្ពុជាយើងនៅសល់ ២ ប្រកួតទៀតក្នុងពូល A នៃពានរង្វាន់ AFF Suzuki Cup 2018 ខណះថ្ងៃទី ២០ កម្ពុជាយើងនឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុមភ្ញៀវ ឡាវ ដោយថ្ងៃទី ២៤ ក្រុមគោព្រៃកម្ពុជាយើងនឹងត្រូវធ្វើដំណើរទៅកាន់ប្រទេស វៀតណាម ដើម្បីប្រកួតបញ្ចប់ក្នុងពូល ៕

ដោយ៖តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី