កីឡាករបរទេស ២រូបធ្លាប់ជួយស្វាយរៀងលើពានលីគឆ្នាំ២០១៩ ប្រកាសចូលរួមជាមួយក្លិបធំៗក្នុងតំបន់

21800
  • រដូវកាល២០១៩ ជាយុគមាសរបស់ក្លិបតំណាងអោយខេត្តស្វាយរៀង ព្រះខ័នរាជស្វាយរៀងអេហ្វស៊ី ដោយពួកគេបានគ្រងជើងឯកលីគកំពូលកម្ពុជាស្ទើរតែមិនចាញ់សោះ និងទទួលបានជើងឯករងពានរង្វាន់សម្ដេចថែមទៀតផង។ ជាមួយគ្នានេះដែលកីឡាករបរទេស២រូប ដែលបានរួមចំណែកជួយអោយពួកគេឈ្នះពានលីគ គឺខ្សែបម្រើសញ្ជាតិអង់គ្លេស Charlie Machell និងខ្សែប្រយុទ្ធ Gi Sung Yeon បានប្រកាសពីការចូលរួមជាមួយក្លិបរបស់ពួកគេព្រមៗគ្នា។ ដោយខ្សែបម្រើ Charlie Machell បានប្រកាសចូលរួមជាមួយក្លិបធំមួយនៅលីគកំពូលម៉ាឡេស៊ី Perek FC ដែលជាអតីតក្លិបរបស់កីឡាករខ្មែរបារាំង ប៊ីន ចន្ថាធារី។ រីឯ Gi Sung Yeon ក៏បានប្រកាសអំពីក្លិបថ្មីរបស់ខ្លួន ដែលជាក្លិបធំមួយនៅលីគទី២ថៃ Ranong United ដើម្បីចូលរូមប្រកួតប្រជែងទៅលីគកំពូលថៃរដូវកាលក្រោយ។គួរឲដឹងផងដែរថា ក្រោយចាកចេញពីព្រះខ័នរាជស្វាយរៀង Machell បានទៅរួមរស់ជាមួយ Hougang United បានមួយរដូវកាល និងត្រឡប់មកកម្ពុជាវិញជាមួយវិសាខាបានរយៈពេលខ្លី ខណៈដែល Gi Sung ចូលរួមជាមួយក្លិបខ្លាំងនៅលីគទី៣ថៃ Chamchuri United បានមួយរដូវកាល មុនមក Ranong United រដូលកាលថ្មីនេះ៕ដោយ៖ ភារៈ &រូបភាព៖ATHLETES

     

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី