គ្រូបារាំងសរសើរកូនសិស្សខ្លួនថា Griezmann គឺជាកីឡាករល្អបំផុត នៅអឺរ៉ុបនិងពិភពលោក

18951
  • ខ្សែប្រយុទ្ធ Antoine Griezmann បានបង្ហាញទម្រង់លេងមិនល្អទាល់តែសោះនៅ Barcelona ស្របពេលគេកំពុងបង្ហព្យុះភ្លៀងជាមួយជម្រើសជាតិបារាំង នៅព្រឹត្តិការណ៍ជើងឯកអឺរ៉ុប EURO 2020។
    មានកីឡាករមិនតិចទេដែលរកឃើញថា ទម្រង់លេងរបស់ពួកគេបានធ្លាក់ចុះបន្ទាប់ពីផ្ទេរទៅលេងនៅ Barcelona ហើយវាក៏បានកើតឡើងចំពោះ Antoine Griezmann ផងដែរ។ តែទោះយ៉ាងណាបង្វឹកបារាំងលោក Didier Deschamps អះអាងថា អតីតខ្សែប្រយុទ្ធ Atletico Madrid ជាកីឡាករឆ្នើមជាងគេទាំងនៅអឺរ៉ុបនិងពិភពលោក។
    នៅក្នុងសន្និសីទសារព័ត៌មានលោក Deschamps បាននិយាយថា៖ “គាត់ (Griezmann) គឺជាកីឡាករឆ្នើមម្នាក់នៅអឺរ៉ុបនិងនៅលើពិភពលោក។ ពេលខ្លះគាត់ធ្វើការយ៉ាងច្រើនក្នុងតំបន់ការពារ ដែលគាត់នាំយកមកជាមួយគាត់ពីក្លិបបាល់ទាត់ ហើយខ្ញុំនឹងមិនប្រាប់គាត់កុំឱ្យធ្វើវានោះទេ”៕ ដោយ៖ តារា

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី