លោក Solari នឹងត្រូវតែងតាំងជាគ្រូបង្វឹកពេញសិទ្ធរបស់ Real Madrid នាពេលឆាប់ៗនេះ

6483
  • លោក Santiago Solari នឹងក្លាយជាគ្រូបង្វឹករបស់ក្លិប Real Madrid សម្រាប់រដូវកាល ២០១៨-១៩ នេះបន្ទាប់គាត់បានដឹកនាំក្រុមឲ្យទទួលបានជ័យជំនះ ៤ ប្រកួតជាប់ៗគ្នាកន្លងមកនេះក្នុងនាមជាគ្រូបង្វឹកបណ្ដោះអាសន្ន ។

    Related image

    សហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ (RFEF) បានបញ្ជាក់ថាក្លឹប Real Madrid បានដាក់លិខិតដើម្បីតែងតាំងលោក Solari ជាអ្នកចាត់ការឈុតធំរបស់ Real Madrid រហូតដល់ចុងរដូវកាល ២០១៨-២០១៩ ។ ការប្រកាសជាផ្លូវការត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួននៅលើគេហទំព័រផ្លូវការរបស់ក្លិប Real Madrid នៅក្នុងម៉ោងនាពេលខាងមុខនេះ ។

    Image result for Santiago Solari

    លោក Solari បានដើរតួជាគ្រូបង្វឹកបណ្តោះអាសន្នចាប់តាំងពីការបណ្តេញចេញលោក Julen Lopetegui នៅថ្ងៃបន្ទាប់ក្រោយពីការបរាជ័យយ៉ាងដំណំក្នុងលទ្ធផល ៥-១ ក្នុងជំនួប El Clasico ។ ទោះជាយ៉ាងណាក៏ដោយអតីតគ្រូបង្វឹកឈុត B របស់ក្លឹប Real Madrid មិនអាចកាន់តំណែងរបស់ខ្លួនលើសរយះពេល ១៤ ថ្ងៃបាននោះទេ ។ ទន្ទឹមនឹងនេះដែរកំណត់ត្រាថ្មីរបស់គាត់ក្នុងការទទួលបានជ័យជំនះ ៤ លើកជាប់ៗគ្នាដោយស៊ុតបញ្ចូលទីក្រុមគូរប្រកួតប្រជែងបានរហូតទៅដល់ ១៥ គ្រាប់ និងត្រូវបានគេស៊ុតចូលវិញបានតែ ២ គ្រាប់ប៉ុណ្ណោះ ដែលនេះអាចធ្វើឱ្យលោកមានសមត្ថភាពកាន់ដំណែងពេញសិទ្ធិជាអចិន្រ្តៃយ៍បាន ។

    Image result for Santiago Solari

    គ្រូបង្វឹករូបនេះហាក់បីដូចជាមិនចាប់អារម្មណ៍អំពីអនាគតរបស់គាត់នោះឡើយ ។ ហើយលោកបាននិយាយនៅលើប្រធានបទនេះក្នុងសន្និសីទកាសែតក្រោយការប្រកួតជាមួយ Celta ថា៖ “អ្វីដែលសំខាន់នោះគឺជារឿងដែលចាំបាច់ និងធ្វើឲ្យសម្រេចគោលដៅរបស់ Real Madrid ។ គ្មានអ្វីសំខាន់ទេសម្រាប់ខ្ញុំ ។ ជាធម្មតាខ្ញុំមិនមានផែនការឆ្ងាយពេកទេ ។ ជាគោលការណ៍ថ្ងៃស្អែកគឺជាថ្ងៃចុងក្រោយរបស់ខ្ញុំ “។

    Related image

    មានគ្រូបង្វឹកជាច្រើនត្រូវបានផ្សារភ្ជាប់ជាមួយនឹងដំណែងជាអ្នកចាត់ការរបស់ក្លិប Real Madrid នេះ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយបើទោះបីជាមានពាក្យចចាមអារ៉ាមជាច្រើនក៏ដោយក៏គ្មានកិច្ចព្រមព្រៀងណាមួយបានធ្វើឡើងនោះទេ ។ បេក្ខភាពខ្លះដូចជាលោក Jose Mourinho និងលោក Mauricio Pochettino បានចុះកិច្ចសន្យាថ្មីជាមួយក្លឹបរបស់ពួកគេរៀងខ្លួននៅក្របខ័ណ្ឌ Premier League ខណៈដែលលោក Antonio Conte នៅតែជាប់ទាក់ទងជាមួយក្លឹប Chelsea ។ ហើយប្រហែលជាលោក Solari នៅតែជាជម្រើសដ៏មានសក្តានុពលល្អបំផុតក្នុងការដណ្តើមដំណែងនេះនៅឯក្លិប Real Madrid សម្រាប់ការប្រកួតដែលនៅសេសសល់នារដូវកាល ២០១៨-១៩ នេះ ៕

    ដោយ៖តារា

    ប្រភព :
    tribuna
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី