Inter ត្រៀមជើងក្រោមជំនួស Eriksen ក្រោយដួលសន្លប់លើទីលាន អាចចូលនិវត្តន៍ទាំងវ័យក្មេង

11995
  • យោងទៅតាម Corriere dello Sport បានឱ្យដឹងថា បន្ទាប់ពី Christian Eriksen ជួបបញ្ហាគាំងបេះដូងគាត់ត្រូវបានរាយការណ៍ថា Inter Milan កំពុងរៀបចំបញ្ជីនៃការជំនួសដែលអាចធ្វើទៅបាន ប្រសិនបើគាត់មិនអាចត្រលប់ទៅសកម្មភាពដើមវិញ។
    ក្នុងចំណោមគោលដៅទាំងនោះរួមមានដូចជា Dani Ceballos និង Martin Odegaard របស់ Real Madrid, Mateo Kovacic មកពី Chelsea, Donny van de Beek មកពី Manchester United និង Philippe Coutinho របស់ Barcelona ។
    គួរជម្រាបជូនថា Eriksen បានដួលសន្លប់ភ្លាមៗអំឡុងប្រកួតរវាងដាណឺម៉ាក ជាមួយហ្វាំងឡង់ ដោយមិនដឹងមូលហេតុ ដែលបង្កឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង និងធ្វើឱ្យអ្នកគាំទ្រមានការព្រួយបារម្ភយ៉ាងខ្លាំង។ តែទោះជាយ៉ាងណា គិតមកទល់ពេលនេះ អតីតខ្សែបម្រើ Spurs រូបនេះបានដឹងខ្លួនវិញហើយ ប៉ុន្តែស្ថាភាពនៅតែស្ថិតក្នុងភាពមិនច្បាស់ការណ៍នៅឡើយ៕ ដោយ៖ តារា

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី