PSG កាន់តែចង់បានខ្លាំង ក្រោយតារាឆ្នើម Man Utd រូបនេះ កំពុងបង្កព្យុះភ្លៀងនៅយូរ៉ូ

28423
  • ក្រុមយក្សនៃក្របខណ្ឌ Ligue 1 កំពុងបង្កើនការចាប់អារម្មណ៍លើខ្សែបម្រើក្រុមបិសាចក្រហម Manchester United ក្រោយបង្ហាញទម្រង់លេងជាមួយក្រុមជម្រើសជាតិបារាំង នៅព្រឹត្តិការណ៍យូរ៉ូ ២០២០។
    យោងតាមសារព័ត៌មាន Le Parisien បានឱ្យដឹងថា ក្រុម Paris Saint-Germain កំពុងតែធ្វើការព្យាយាមជាថ្មីដើម្បីចុះហត្ថលេខាលើកីឡាករ Paul Pogba ពីក្រុម Manchester United ខណៈខ្សែបម្រើវ័យ ២៨ឆ្នាំអាចត្រឡប់ទៅលេងនៅស្រុកកំណើតវិញ។
    ដោយបានចុះហត្ថលេខាលើកីឡាករ Gini Wijnaldum ក្នុងការផ្ទេរដោយឥតគិតថ្លៃពីក្រុមហង្សក្រហម Liverpool ក្លិបអ្នកមានបារាំង PSG កំពុងបន្តព្យាយាមផ្លាស់ប្តូរខ្សែបម្រើរបស់ពួកគេ ហើយចង់បានកីឡាករអន្តរជាតិបារាំង Pogba មកចូលរួមក្រុមជាមួយ។
    ពួកគេត្រូវបានគេរាយការណ៍ថា មានទំនាក់ទំនងល្អជាមួយភ្នាក់ងាររបស់ Pogba គឺលោក Mino Raiola ដែលអាចជួយពួកគេឱ្យលួងលោម Pogba ផ្លាស់ទៅកាន់ Ligue 1។ ទោះយ៉ាងណាថាតើ Man Utd ចង់ឱ្យតារាសំខាន់របស់ពួកគេរូបនេះចាកចេញទៅចូលរួមជាមួយផ្សេងទៀតដែរឬទេ? ដោយ៖ វិទូ

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី