លោក Santiago Solari ៖ ជាគោលការណ៍ថ្ងៃស្អែកគឺជាថ្ងៃចុងក្រោយរបស់ខ្ញុំ

49366
  • គ្រូបង្វឹកបណ្ដោះអាសន្នលោក Santiago Solari របស់ក្លឹប Real Madrid ប្រឈមមុខនឹងសារពត៌មានក្រោយពីជ័យជម្នះ ៤-២ លើក្រុម Celta ដែលជាជ័យជម្នះទី ៤ ក្នុងចំណោមការប្រកួតសរុបចំនួន ៤ លើក ដែលគាត់បានកាន់កាប់ដំណែងនេះចាប់តាំងការបណ្ដេញលោក  Julen Lopetegui ។ ហើយលោកក៏បានផ្តល់ព័ត៌មានថ្មីៗអំពីអនាគតរបស់គាត់ក៏ដូចជាបញ្ហាកីឡាកររបស់ក្លឹប Real Madrid ដែលកំពុងរងរបួសជាច្រើននាក់ផងដែរ ។

    Related image

    គ្រូបង្វឹកបណ្ដោះអាសន្នរបស់ក្លឹប Real Madrid រូបនេះបានប្រាប់អ្នកសារពត៌មានថា៖ “អ្វីដែលសំខាន់នោះគឺត្រូវធ្វើនូវអ្វីដែលចាំបាច់ និងអាចធ្វើទៅបានសម្រាប់ក្រុមដែលមានភាពល្អសម្រាប់ក្រុម Real Madrid ។ គ្មានអ្វីសំខាន់ទេសម្រាប់ខ្ញុំ ។ ជាធម្មតាខ្ញុំមិនមានផែនការឆ្ងាយពេកទេ ។ ជាគោលការណ៍ថ្ងៃស្អែកគឺជាថ្ងៃចុងក្រោយរបស់ខ្ញុំ “។

    Image result for real madrid vs celta vigo

    លោក Santiago Solari ត្រូវបានតែងតាំងជាគ្រូបង្វឹកបណ្ដោះអាសន្នរបស់ក្លឹប Real Madrid កាលពីពីរសប្តាហ៍មុនបន្ទាប់ពីការបណ្តេញចេញរបស់ Julen Lopetegui ដោយបច្ចុប្បន្នរូបលោកបានដឹកនាំក្រុមឲ្យទទួលបានជ័យជម្នះ ៤ លើកជាប់ៗគ្នាក្នុងចំណោមការប្រកួត ៤ ដង ។ ជាអកុសលលោក Solari មិនអាចបន្តធ្វើជាគ្រូបង្វឹកបណ្ដោះអាសន្នបានយូរនោះ ។ ទោះបីជាយ៉ាងណាក៏ដោយអធិរាជសមិនប្រាកដថាតើពួកគេគួរតែតែងតាំងបុរសវ័យ ៤២ ឆ្នាំរូបនេះជាគ្រូបង្វឹកអចិន្រ្តៃយ៍ ឬក៏យ៉ាងណានោះទេ ។

    Image result for real madrid vs celta vigo

    លោក Solari ក៏បាននិយាយពីប្រធានបទសំខាន់ៗមួយចំនួនរួមទាំងការរងរបួសរបស់កីឡាករជាច្រើននាក់ផងដែរដោយរួមមានកីឡាករដូចជា Casemiro, Sergio Reguilon និង Nacho សុទ្ធសឹងតែកំពុងរងរបួសង ខណៈដែលកីឡាករ Gareth Bale ត្រូវបានរងរបួសយ៉ាងធ្ងន់ធ្ងរ ។ លើសពីនេះទៀត Isco ក៏មិនទាន់អាចវិលចូលទីលានបានវិញនោះដែរ ។

    Related image

    លោក Solari បាននិយាយថា៖ “ការលេងជាមួយ Celta គឺលំបាកណាស់ Casemiro ត្រូវតែប្ដូចេញ ។ Gareth បានប្រឹងប្រែងយ៉ាងខ្លាំងដោយកជើងរបស់គាត់បានហើមយ៉ាងខ្លាំង ។ Isco គឺជាកីឡាករដ៏អស្ចារ្យម្នាក់ក្នុងចំណោមកីឡាករនៅក្នុងក្រុមរបស់យើង យើងពឹងផ្អែកលើរូបគេដូចជាកីឡាករដទៃទៀត ។ យើងបានចាប់ផ្តើម ១១ នាក់ដំបូងនៅថ្ងៃនេះ ហើយបន្ទាប់មកអ្នកទាំងអស់គឺទទួលរងរបួស “៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី