Suarez៖ ការផ្លាស់ទៅ Atletico Madrid គឺជាការសម្រេចចិត្តដ៏ល្អបំផុតដែលខ្ញុំបានធ្វើ

25796
  • Luis Suarez បានផ្លាស់ទៅ Atletico Madrid ពី Barcelona ក្នុងឆ្នាំ ២០២០ ហើយគ្រាន់តែមួយឆ្នាំក្រោយមក គាត់បានក្លាយជាជើងខ្លាំងម្នាក់នៅឯ Estadio Wanda Metropolitano ។
    ខ្សែប្រយុទ្ធរបស់ក្រុម Atletico បាននិយាយពីការផ្លាស់ប្ដូរក្រុមពី Barcelona ដោយ Suarez មិនមានការសង្ស័យទេថា ខ្លួនបានធ្វើការសម្រេចចិត្តមិនត្រឹមត្រូវនោះ ព្រោះចាយពេលត្រឹមតែ ១ឆ្នាំប៉ុណ្ណោះ អតីតខ្សែប្រយុទ្ធហង្សក្រហម Liverpool វ័យ ៣៤ឆ្នាំរូបនេះ បានជួយក្រុមគ្រោងតំណែងជើងឯកអេស្ប៉ាញ LaLiga ជាលើកដំបូងរបស់ពួកគេ ក្នុងរយៈពេលជិត ១០ឆ្នាំមកនេះផងដែរ។
    Suarez បានប្រាប់ World Soccer ថា៖ “ខ្ញុំមានជម្រើស។ ប៉ុន្តែនៅពេលដែលខ្ញុំសម្របខ្លួនទៅនឹង Atletico ហើយខ្ញុំគិតអំពីជំនឿដែលគ្រូបង្វឹកមានចំពោះខ្ញុំ ពេលនោះខ្ញុំដឹងថា វាមិនមែនជាការសង្ស័យទេដែលជាការសម្រេចចិត្តដ៏ល្អបំផុតដែលខ្ញុំអាចធ្វើបាន”៕ ដោយ៖ តារា

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី