អេតមីន ជីង ចក់ រំពឹងយ៉ាងមុតមុាំលើព័រទុយហ្គាល់ក្នុងការឈ្នះពានយូរ៉ូ

14178
  • ក្រុមជម្រើសជាតិព័រទុយហ្គាល់ គឺជាក្រុមដ៏ខ្លាំងមួយក្នុងចំណោមក្រុមខ្លាំងៗឯទៀត ក្នុងតំបន់អ៊ឺរ៉ុបដែលប្រមូលផ្ដុំទៅដោយកីឡាករល្អៗ មកពីលីគកំពូលអាជីពល្អដាច់គេទាំង៥ លើលោក។ ហើយពួកគេគឺជាក្រុមការពារតំណែងជើងឯកពានរង្វាន់ UEFA EURO ដែលកំពុងតែដំណើរការប្រកួតបានជាងមួយសប្ដាហ៍នេះផងដែរ។ តាមរយៈការឆ្លងឆ្លើយជាមួយគេហទំព័រ MerlPlus ពិធីករបាល់ទាត់ល្បីឈ្មោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក លោក ជឿន ប៊ុនចក់(អេតមីន ជីង ចក់)បានរំពឺងយ៉ាងមុតមុាំថា៖ «ព័រទុយហ្គាល់មានលក្ខណៈគ្រប់គ្រាន់ ដែលអាចប្រកួតប្រជែងជាមួយក្រុមខ្លាំងៗបាន ដែលពួកគេនឹងឈ្នះពានរង្វាន់យូរ៉ូនេះម្ដងទៀត‍‍‌»។
    គួរឲដឹងដែរថាក្រុមជម្រើសជាតិ ព័រទុយហ្គាល់ កំពុងតែឈរកំពូលតារាងក្នុងពូលF ក្រោយបំបាក់ហុងគ្រី ៣-០ នឹងត្រូវជួបអាឡឺម៉ង់នាម៉ោង១១យប់នេះ មុននឹងជួបបារាំងបិទពូល៕ ដោយ៖ភារៈ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី