ផ្លូវការហើយ! ក្លិបថៃ RMP FC ចុះកិច្ចសន្យាតារាចម្រៀង TONO និងបញ្ចូលឈ្មោះលេងAFC

15621
  • លោក “TONO” Pahkin Kamwilaisak ត្រូវបានប្រិយមិត្តនៅថៃ និងកម្ពុជា ស្គាល់ថាជាតារាចម្រៀង និងជាតារាសម្តែងដ៏មានទេពកោសល្យ និងល្បីល្បាញមួយរូប។

    ប៉ុន្តែនាពេលថ្មីៗនេះ មានរឿងភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកគាំទ្រវិស័យកីឡា និងសិល្បៈដោយតារាស្រស់សង្ហារូបនេះទទួលបានកិច្ចសន្យាពីក្លិប Ratchaburi Mirt Phol FC រយ:ពេល ៦ខែជាមួយអាវលេខ៩៦ និងមានឈ្មោះក្នុងបញ្ជីកីឡាករលេងពានរង្វាន់ក្លិបអាជីពធំបំផុតប្រចាំទ្វីបអាសុី AFC Champions League ថែមទៀតផង។ គួរឲដឹងដែរថា បច្ចុប្បន្នលោក TONO មានវ័យ៣៤ឆ្នាំ នឹងក្រៅពីអាជីពជាតារា ដោយលោកតែងតែចូលចិត្តលេងកីឡាបាល់ទាត់តាំងតែពីតូចមកម្ល៉េះ ប៉ុន្តែមិនដែលលេងជាលក្ខណៈអាជីពម្ដងណាឡើយ។ ដោយ៖ភារៈ

    ប្រភព :
    RMP FC
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី