ខ្សែបម្រើ Adrien Rabiot អាចនឹងផ្លាស់ទៅកាន់ក្លឹបសេះបង្កង់ Juventus ដោយគ្មានតម្លៃខ្លួន

13957
  • ក្លឹប Juventus មានភាពល្បីល្បាញជាមួយនិងការចុះហត្ថលេខាកីឡាករឆ្នើមៗដោយគ្មានតម្លៃខ្លួនកីឡាករទាំងនោះរួមមាន Pirlo, Emre Can, Khedira, Alves និង Pogba … ជាដើម ហើយឥឡូវនេះក្រុមម្ចាស់ជើងឯក Serie A ត្រូវបានគេមើលឃើញថាអាចនឹងបន្តចុះហត្ថលេខាដោយឥតគិតថ្លៃជាមួយខ្សែបម្រើឆ្នើម Adrien Rabiot ដែលនឹងត្រូវផុតកុងត្រាជាមួយក្លឹប Paris Saint-Germain នាចុងរដូវកាលនេះ ។

    Image result for Adrien Rabiot

    ខ្សែបម្រើឆ្នើមវ័យ ២៣ ឆ្នាំសញ្ជាតិបារាំងរូបនេះកំពុងតែចរចាមិនត្រូវរ៉ូវគ្នាជាមួយក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Ligue1 ក្នុងលក្ខខ័ណ្ឌកិច្ចសន្យាថ្មី ខណះកិច្ចសន្យាបច្ចុប្បន្នរបស់គាត់នឹងត្រូវបញ្ចប់នៅរដូវក្តៅនេះ ហើយនោះជាពេលដែលលោក Agnelli និងក្រុមរបស់គាត់ អាចចុះហត្ថលេខាជាមួយកីឡាកររូបនេះដោយគ្មានតម្លៃខ្លួន ។

    Image result for Adrien Rabiot

    កីឡាករកំពុងកើនប្រជាប្រិយភាពរូបនេះមិនមែនត្រឹមតែមានក្រុម Juventus នោះទេដែលបានបង្ហាញចំណាប់អារម្មណ៍លើរូបគេ នោះរួមមានក្លឹបធំៗដូចជា AC Milan និង Barcalona សុទ្ធសឹងតែចង់បានរូបគេ ។ ទោះបីជាយ៉ាងណាក៏ដោយក្លឹបសេះបង្កង់ Juventus អាចនឹងមានសង្ឍឹមប្រជែងយកឈ្នះក្រុមទាំងអស់នេះដោយអាចនឹងផ្តល់ឱ្យគាត់នូវកិច្ចសន្យាដ៏ល្អមួយក្នុងករណីដែលពួកគេបានធ្វើការផ្ទេរដោយឥតគិតថ្លៃ ។

    Related image

    ហើយអតីតយុវជនរបស់ក្លឹបមេឃខៀវ Manchester City រូបនេះនឹងមានឱកាសលេងជាមួយកីឡាករកំពូលៗដូចជា Ronaldo និង Dybala ។ ពិតណាស់ Neymar និង Mbappe ក៏ជាកីឡាករដ៏អស្ចារ្យដែរ ប៉ុន្តែអ្នកមិនអាចប្រៀបធៀបស្នាដៃរបស់ពួកគេទៅនឹងអ្វីដែល Ronaldo បានធ្វើ និងទទួលបាននោះទេ ។

    Image result for Adrien Rabiot

    តាមរាយការណ៍បានឲ្យដឹងថា Juventus បានជូនដំណឹងទៅ Rabiot រួចទៅហើយអំពីលទ្ធភាពនៃការផ្ទេរនេះ ។ ហើយកីឡាកររបស់ PSG រូបនេះកំពុងពិចារណាលើលក្ខខ័ណ្ឌផ្ទាល់ខ្លួន និងឱកាសដើម្បីធ្វើឲ្យខ្លួនអាចឈានដល់កម្រិតមួយផ្សេងទៀតក្នុងអាជីពរបស់ខ្លួន ខណះតម្លៃខ្លួនរបស់កីឡាករនេះត្រូវបានគេព្យាករណ៍ថានឹងមានតម្លៃខ្លួន ៥០ លានអ៊ឺរ៉ូ ប្រសិនបើចាកចេញដោយមិនទាន់ផុតកុងត្រាជាមួយ Paris Saint-Germain ៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី