Gosens សងសឹក Ronaldo បានសម្រេចរឿងដូរអាវ ក្រោយជួយអាល្លឺម៉ង់ បំបាក់ព័រទុយហ្កាល់

14844
  • Robin Gosens គឺជាកីឡាករឆ្នើមបំផុតនៅលើទីលាន ខណៈដែលប្រទេសអាឡឺម៉ង់ បានបំបាក់ព័រទុយហ្កាល់ ៤-២ នៅទីក្រុងមុយនិច ដោយរូបគេបានស៊ុតបញ្ចូលទី ១គ្រាប់ និង ៣ Asssists។
    ខណៈដែល ៣ ពិន្ទុគឺជាគោលដៅសំខាន់បំផុតសម្រាប់ក្រុមអាល្លឺម៉ង់ ក្នុងការប្រជែងកៅអីវគ្គបន្ទាប់ ខ្សែការពារ Gosens ក៏បានសងសឹកទៅលើកំពូលតារាព័រទុយហ្កាល់ Cristiano Ronaldo ផងដែរ។ កីឡាករ Atalanta ដែលបានស្នើសុំអាវរបស់ Ronaldo បន្ទាប់ពីប្រឈមមុខនឹងក្រុម Juventus នៅ Serie A តែត្រូវបានខ្សែប្រយុទ្ធវ័យ ៣៦ឆ្នាំរូបនេះបដិសេធ ធ្វើឱ្យខ្សែការពារអាល្លឺម៉ង់បានការអៀនខ្មាស់យ៉ាងខ្លាំង។
    Gosens បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានក្រោយការប្រកួតថា៖ “បន្ទាប់ពីការប្រកួតជាមួយក្រុម Juventus ខ្ញុំចង់បំពេញក្តីសុបិនរបស់ខ្ញុំក្នុងការទទួលបានអាវរបស់កីឡាករ Cristiano Ronaldo។ បន្ទាប់ពីការផ្លុំកញ្ចែបញ្ចប់ ខ្ញុំបានដើរទៅរកគាត់ ខ្ញុំមិនទាំងបានទៅអ្នកគាំទ្រដើម្បីអបអរផង។ ខ្ញុំបានសួរគាត់ថា Crist Cristiano តើយើងអាចដូរអាវបានទេ? គាត់មិនបានទាំងមើលមកខ្ញុំ ហើយគ្រាន់តែនិយាយថាទេ”។
    កីឡាករដែលជួយបំបាក់ក្រុម Ronaldo នៅយូរ៉ូ ២០២០ ទាំងអាម៉ាស់រូបនេះបាននិយាយទៀតថា៖ “ខ្ញុំមុខឡើងក្រហម ហើយខ្មាស់អៀន។ អ្នកដឹងទេថានៅពេលដែលមានរឿងអាម៉ាស់កើតឡើងចំពោះអ្នក ហើយអ្នកមើលថាតើមាននរណាម្នាក់បានកត់សម្គាល់ឃើញទេ? ខ្ញុំមានអារម្មណ៍ដូចនោះហើយព្យាយាមលាក់ខ្លួន”៕ ដោយ៖ វិទូ

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី